ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី២៨-៣១ ឧសភា

ភ្នំពេញ ៖ ដើម្បីតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា និងបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ អគ្គិសនីកម្ពុជា (EDC) នឹងផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ទៅតាមទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ៕

To Top