ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឲ្យ សមាគមពង្រឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្មនៅចំណុច ច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត ពីព្រោះបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងមានវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។ មូលហេតុនៃការធ្វើបាតុកម្ម ដើម្បីមិនឲ្យអាជ្ញាធរខេត្តស្រះកែវ យកលុយពីពលរដ្ឋខ្មែរចូលទៅមើល តូបលក់ដូររបស់ពួកគេនៅផ្សាររុងក្លឿ ប្រទេសថៃ។ ប៉ុន្តែកន្លងមក រដ្ឋបាលខេត្តបានស្នើសុំ ទៅអាជ្ញាធរខេត្តស្រះកែវជួយសម្រួល មិនយកកម្រៃពីពួកគេ ហើយក៏...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក កំពុងតែរុញច្រានចំណង មិត្តភាពជាមួយ ប្រទេសចិន ឲ្យខិតទៅរកសង្គ្រាមត្រជាក់ថ្មីមួយ និងច្រានចោលពាក្យកុហក របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញ វីរុសកូរ៉ូណា ទន្ទឹងនឹងការនិយាយថា ទីក្រុងប៉េកាំង បើកចិត្តទូលាយឲ្យ មានកិច្ចប្រឹងប្រែងអន្តរជាតិ ស្វែងរកប្រភព នៃវីរុសនោះ ។...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅថ្ងៃច័ន្ទថា ច្បាប់រដ្ឋប្រកាសភាព អាសន្នលើវិបត្តិ វីរុសកូវីដ១៩ បានចប់ហើយ នៅក្នុងប្រទេសជប៉ុន ដោយបញ្ឈប់សកម្មភាព ទប់ស្កាត់សេដ្ឋកិច្ច នៅទីក្រុងតូក្យូ និងខេត្តចំនួន ៤ ផ្សេងទៀត ខណៈដែលអ្នកជំនាញ បានវិនិច្ឆ័យថា ការឆ្លងរាលដាល កំពុងស្ថិតក្រោម ការគ្រប់គ្រង។...
ភ្នំពេញ៖ កម្មករ-កម្មការិនីជាង ៣០០នាក់ បម្រើការងារ នៅរោងចក្រកាត់ដេរ ឃែនធឺរេនដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវវេងស្រេង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បាននាំគ្នាការតវ៉ាមិនព្រមចូលធ្វើការ ដោយសារតែក្រុមហ៊ុន បើកប្រាក់ឈ្នួលឲ្យមិនគ្រប់ចំនួន និងតែងតែមានភាពយឺតយ៉ាវ ។ នេះបើយោងតាមហ្វេសប៊ុកសម្ព័ន្ធសហជីពចលនាកម្មករ ។ ប្រភពពីតំណាងសហជីពចលនាកម្មករដែលបម្រើការ ងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ...
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
បរទេស៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលថៃ បាននិយាយថា រដ្ឋាភិបាលបានបញ្ជាក់ ពីករណីឆ្លងវីរុសថ្មីចំនួន ២ ករណី និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត នៅថ្ងៃច័ន្ទ ដោយសរុបអ្នកស្លាប់ កើនឡើងដល់ ៥៧នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យ...
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងវិញ ប្រសិនបើសហរដ្ឋអាមេរិក ទទូចធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ខ្លួន ពាក់ព័ន្ធរឿងទីក្រុងហុងកុង បន្ទាប់ពីមានការនិយាយដ៏ថ្មីបំផុត ពីទីក្រុងវ៉ាស៊ីនតោន ស្តីពីភាពអាចមានទណ្ឌកម្ម ជុំវិញច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បនធ្វើការប៉ាន់ប្រមាណថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យចំនួនទេសចរអន្តរជាតិ ធ្លាក់ចុះក្នុងរង្វង់ពី៦០-៨០ ភាគរយក្នុងឆ្នាំ២០២០ ព្រោះជាក់ស្ដែង វិស័យទេសចរណ៍កម្ពុជា កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរាតត្បាតជំងឺ នេះ។ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃបណ្តាប្រទេស...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នាពេលថ្មីៗនេះ បានសន្យាផ្តល់ជំនួយចាំបាច់ ដល់ប្រជាជននៃទីក្រុងហុងកុង ក្រោយមានការតវ៉ាផ្ទុះកើនកម្តៅជាថ្មី នៅក្នុងតំបន់ ពាក់កណ្ដាលស្វយ័តនេះ កាលពីចុងសប្ដាហ៍ ប្រឆាំងនឹងសកម្មភាពទីក្រុងប៉េកាំង ដែលអនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស់។ នៅលើគេហទំព័រហ្វែសប៊ុក របស់លោកស្រី កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២៧ ឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ តាមការចេញផ្សាយ របស់ក្រសួងធនធានទឹក នៅថ្ងៃទី ២៦ ឧសភា បានឲ្យដឹងថា...