ហើយលោកអ្នក ក៏អាចគិតពិចារណា អំពីកលល្បិចទុច្ចរិត គៀងគរប្រមូល សមាជិកហូបនំបញ្ចុក របស់មេបក្ស រត់ចោលស្រុក ផងដែរ។ វាជារឿងស្មានមិនដល់ ដែលជនជាតិ ហាន របស់ចិន បានប្រើល្បិចសែននំលោកខែ ដើម្បីបញ្ចប់ការត្រួត រយៈពេល៨៨ឆ្នាំ របស់ជនជាតិម៉ុងហ្គោល មកលើជនជាតិហាន របស់ចិន។ នៅឆ្នាំ១២៨០ ស្តេចចម្បាំងម៉ុងហ្គោល ឈ្មោះ Genghis...
ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនមានអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មីទៀតឡើយ ហើយប្រជាពលរដ្ឋ ខ្មែរត្រូវ ប្រុងប្រយ័ត្នជានិច្ច ខណៈ ប្រទេស ជិតខាង និងពិភពលោក កំពុងបន្ដរាតត្បាតនៅជំងឺ កូវីដ-១៩ ។...
បរទេស៖ ទិន្នន័យថ្មី ដែលលេចចេញ ពីសាកលវិទ្យាល័យ បានបង្ហាញថា ប្រទេសចិន ប្រហែលជាមានករណី ឆ្លងវីរុសកូវីដ១៩ រាប់រយរាប់ពាន់ ករណីទៀត ច្រើនជាងការទទួលស្គាល់ ជាសាធារណៈលើកមុន ដែលមានចំនួន ៨៤.០២៩ករណី។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជាផ្លូវការប្រទេសចិន...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រ (១៥ ឧសភា) បានទទូចដល់ សហរដ្ឋអាមេរិក ឲ្យ ជួបគ្នាពាក់កណ្តាល និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាត វីរុសកូវីដ១៩ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងទ្វេភាគី ជាមួយចិន។ យោងតាមសារព័ត៌មាន The Strait...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភឈុតសម្លៀកបំពាក់ និងវិទ្យុទាក់ទង ដល់ប្រជាការពារ ចំនួន១៦២នាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ ក្នុងការបំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងមូលដ្ឋាន។ ក្នុងពេលអញ្ជើញប្រគល់ផ្ទាល់ នៅសាលាសង្កាត់លេខ៣ នាព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកនូវ មួកសុវត្ថិភាព ចំនួន ៣០ ឧបត្ថម្ភជូនដល់ កងកម្លាំងប្រជាការពារក្រុងព្រះសីហនុ សម្រាប់ការលើកទឹកចិត្ត និងរួមចំណែក គោរពច្បាប់ចរាចរណ៍ផ្លូវគោក ។ នាឱកាសនោះ រដ្ឋបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ដល់លោកឧកញ៉ាទៀ វិចិត្រ...
បរទេស៖ប្រេសិតចិនមួយរូប នៅពេលថ្មីៗនេះ បានចោទសហរដ្ឋអាមេរិកថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តាមរយៈបង្កើតរនាំងជំនួញ និងធ្វើឲ្យយឺតយ៉ាវចំពោះការទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូរ៉ូណា ដោយការផ្អាកផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងវីយែន លោក បានធ្វើសេចក្តីថ្លែងការណ៍ខុសពីធម្មតានេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីនានាមកពីអង្គការប្រទេសនាំចេញប្រេងកាត ដែលហៅកាត់ថា OPEC មានទីស្នាក់ការកណ្ដាលក្នុងទីក្រុងវីយែន។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវការធ្លាក់ចុះជាខ្លាំងបន្ថែមទៀតនៃចំណងមិត្តភាពរបស់លោក ជាមួយនឹងប្រទេសចិន...
ភ្នំពេញ៖តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា(WHO)លោកស្រីLi Ailan បានថ្លែងថាទោះបីជាកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ ១០០ភាគរយ ក៏ដោយ តែប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនក្នុងការ ថែរក្សាអនាម័យ ក៏ដូចជាស្ដាប់តាមវិធាន ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះទេ ខណៈបណ្ដាប្រទេសមួយចំនួនធំ នៅលើពិភពលោក នៅតែបន្តមានការ កើនឡើងនូវវីរុសកូវីដ១៩។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ តំណាងអង្គការសុខភាពពិភពលោកស្រីLi Ailan បានព្រមានថា ដរាបណាបណ្ដាប្រទេសមួយចំនួនធំ នៅលើពិភពលោកនៅតែមានការកើនឡើងនូវជំងឺកូវីដ១៩នោះ...
បរទេស៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានច្រានចោលលក្ខខណ្ឌចម្បងរបស់ប្រទេសចិន ដើម្បីឲ្យកោះតៃវ៉ាន់ អាចចួលរួមក្នុងអង្គការសុខភាព ពិភពលោក គឺការទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន នៅមុនពេលកិច្ចប្រជុំអង្គការ សុខភាពពិភពលោកត្រូវប្រារព្ធធ្វើឡើង ក្នុងអំឡុងការរាតត្បាត នៃមេរោគកូរ៉ូណា។ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលជាបក្សកាន់ អំណាចនៅកោះតៃវ៉ាន់ បានបដិសេធមិនព្រមទទួលស្គាល់បែបនោះ មូលដ្ឋាននយោបាយឲ្យមាន ការចូលរួមអង្គការសុខភាពពិភពលោករបស់តៃវ៉ាន់ បានឈប់កើតមាន។...