ព័ត៌មានអន្តរជាតិ

ប្រេសិតចិន និយាយថា អាមេរិកកំពុងធ្វើឲ្យ ប៉ះពាល់ សេដ្ឋកិច្ចពិភពលោក និងការ ប្រយុទ្ធនឹងវីរុស

បរទេស៖ប្រេសិតចិនមួយរូប នៅពេលថ្មីៗនេះ បានចោទសហរដ្ឋអាមេរិកថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តាមរយៈបង្កើតរនាំងជំនួញ និងធ្វើឲ្យយឺតយ៉ាវចំពោះការទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូរ៉ូណា ដោយការផ្អាកផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងវីយែន លោក បានធ្វើសេចក្តីថ្លែងការណ៍ខុសពីធម្មតានេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីនានាមកពីអង្គការប្រទេសនាំចេញប្រេងកាត ដែលហៅកាត់ថា OPEC មានទីស្នាក់ការកណ្ដាលក្នុងទីក្រុងវីយែន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវការធ្លាក់ចុះជាខ្លាំងបន្ថែមទៀតនៃចំណងមិត្តភាពរបស់លោក ជាមួយនឹងប្រទេសចិន ជុំវិញករណីរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ដោយលោកមានប្រសាសន៍ថា លោកគ្មានចំណាប់អារម្មណ៍និយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នោះទេ ក្នុងពេលបច្ចុប្បន្ននេះ៕

To Top