ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យយោធា ៖ ចិនអាចមានករណី ឆ្លងមេរោគកូវីដ១៩ ប្រហែល ៦៤០.០០០នាក់

បរទេស៖ ទិន្នន័យថ្មី ដែលលេចចេញ ពីសាកលវិទ្យាល័យ បានបង្ហាញថា ប្រទេសចិន ប្រហែលជាមានករណី ឆ្លងវីរុសកូវីដ១៩ រាប់រយរាប់ពាន់ ករណីទៀត ច្រើនជាងការទទួលស្គាល់ ជាសាធារណៈលើកមុន ដែលមានចំនួន ៨៤.០២៩ករណី។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជាផ្លូវការប្រទេសចិន បានរាយការណ៍ថា មានវីរុសតែ ៨៤.០២៩ ករណី ប៉ុន្តែមានការសង្ស័យ ជាច្រើនលើតួលេខនេះ ចំពេលដែលកង្វះតម្លាភាព ពីរដ្ឋាភិបាល ទីក្រុងប៉េកាំង។ ប៉ុន្តែពេលនេះ ទិន្នន័យដែលបានបែកធ្លាយ ពីសាកលវិទ្យាល័យជាតិ បច្ចេកវិទ្យាការពារជាតិ នៅទីក្រុងឆាងសា បានបង្ហាញថា ប្រទេសនេះអាចមានករណី ឆ្លងមេរោគចំនួន ៦៤០,០០០ ករណី។

ព័ត៌មានបានមកពីមូលដ្ឋានទិន្នន័យ ដែលបែកធ្លាយដល់គោល នយោបាយការបរទេស និងអ្នកយកព័ត៌មាន ១០០ នាក់ដែលធ្វើការវិភាគសង្ខេបនៃព័ត៌មានដែលមាន។

ពួកគេនិយាយថា សំណុំទិន្នន័យមានចំនួន ៦៤០,០០០ ករណី ដែលត្រូវបានយកចេញ ពីទីក្រុងយ៉ាងហោចណាស់ ២៣០ ដែលបានផ្សព្វផ្សាយ ពាសពេញប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា

To Top