ហាណូយ៖ តាងនាមឱ្យអង្គការបក្ស រដ្ឋបាល និងប្រជាជនក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង គឺលោក ង្វៀន ឌុកជុង បានប្រគល់គ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រដល់រដ្ឋធានីមូស្គូរបស់រុស្ស៊ី និងសហគមន៍វៀតណាម នៅប្រទេសនេះ កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត របស់មេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសបារាំង មិនឲ្យលក់អាវុធ ឲ្យទៅកោះតៃវ៉ាន់ ដែលគ្រោងទិញអាវុធ ដែលជាផ្នែកនៃការធ្វើទំនើបកម្ម ចំពោះកងនាវាចម្បាំង ដែលបារាំងបានផលិត និងលក់ឲ្យកាលពី៣០ឆ្នាំមុន។ ប្រទេសចិនបាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយ នៃគោលនយោបាយ “ចិនតែមួយ” ហើយថា គោលការណ៍នេះ ត្រូវតែទទួលយក ដោយប្រទេសណាមួយ ដែលមានចំណងមិត្តភាពការទូត ជាមួយប្រទេសចិន។...
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការ កងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង USFK បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការធ្វើសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិតជាមានឥទ្ធិពលណាស់ លើការត្រៀមខ្លួន។ លោកឧត្តមសេនីយ៍ Walter Sharp បាននិយាយសំដៅ ទៅលើសមយុទ្ធសម្ព័ន្ធមិត្តសំខាន់ៗ ដែលត្រូវបានកាត់បន្ថយ នៅក្នុងវិសាលភាព ដើម្បីជួយសម្រួល ដល់ការចរចាការរំសាយអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។...
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារស៊ីវិល របស់ប្រទេស នូវែលសេឡង់ លោក Peeni Henare បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធថា អាជ្ញាធរនៃប្រទេសនូវែលសេឡង់ បានលុបចោលនូវភាព គ្រាមានអាសន្នទូទាំងប្រទេស ព្រោះថាប្រទេសនេះ នឹងត្រូវផ្លាស់ប្តូរពីការព្រមាន អំពីមេរោគកូវីដ១៩ ពីកម្រិតទី៣ មកកម្រិតទី ២ ក្នុងគ្រាដែលចំនួនករណី ឆ្លងមានការថយចុះ។ យោងតាមសារព័ត៌មាន...
នាទិវាដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ ព្រះវស្សា យាយចូល ៦៨ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងព្រឹត្តិទៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងនាម គណៈកិត្តិយស គណៈកម្មាធិការ...
នាឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាល និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបង្គំអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ ក្នុងព្រះព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៧ ព្រះវស្សា យាងចូល...
កោះកុង : ដើម្បីបង្កើត មិត្តភាព កាយសម្បទារឹងមាំ សុខភាពល្អ លោក អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានដាក់ឧបរណ៍ លំហាត់ប្រាណ ចំនួន១២គ្រឿង ក្នុងតម្លៃ១៥៥០០ដុល្លារ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ជូនប្រជាពលរដ្ឋមានទីតាំងខាងមុខ សាលាស្រុកបូទុមសាគរ ដើម្បីថែរក្សាសុខភាព។ ឧបករណ៍លំហាត់ប្រាណ ជាសាធារណៈបានរៀប ចំដាក់ឲ្យប្រើប្រាស់ នៅរសៀលថ្ងៃទី១៣ ខែឧសភា...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសប៉ូឡូញ នឹងបើកឲ្យដំណើរការជាថ្មី នូវភោជនីយដ្ឋាននិងហាងកាត់សក់នានា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ពាក់ព័ន្ធមេរោគកូរ៉ូណា។ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសប៉ូឡូញ បានឃើញកើនឡើងដ៏ធំបំផុត ក្នុងករណីវីរុសកូរ៉ូណា នៅក្នុងតែមួយថ្ងៃនោះ លោក Mateusz Morawiecki បានមានប្រសាសន៍ប្រាប់ សន្និសីទកាសែតដូច្នេះថា...
បរទេស៖ CIA គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ លោកខាងលិចទី ២ ដែលចោទប្រកាន់ប្រទេសចិនថា ព្យាយាមលាក់ បាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើង នៃមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។ កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សេវាកម្មស៊ើបការណ៍ សហព័ន្ធ ជឿជាក់ថា លោកស៊ីជិនពីង បានប៉ុនប៉ងធ្វើឱ្យពិភពលោក មិនដឹងពីការឆ្លងវីរុស ពីមនុស្សទៅមនុស្ស។ យ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានអះអាងថា ការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុងរយៈពេល១៣ថ្ងៃកន្លងទៅ បានបង្ហាញលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះ ចរាចរណ៍បាន រហូតដល់ ៤០% ដោយសារអ្នកបើកបរភាគច្រើនបាននាំគ្នាគោរពច្បាប់។ សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ...