ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ក្រាបបង្គំទូលថ្វាយ​ ព្រះសព្វសាធុការពរជ័យ ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យ ជម្រើនព្រះជន្ម គម្រប់ព្រះជន្ម ៦៧ យាយចូល ៦៨ព្រះវស្សា

នាទិវាដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ ព្រះវស្សា យាយចូល ៦៨ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងព្រឹត្តិទៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងនាម គណៈកិត្តិយស គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ លំឱនកាយវាចាចិត្ត សម្តែងថ្វាយនូវអំណរសាទរ ឥតឧបមា ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ ចំំពោះព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

To Top