ឌុបៃ៖ យោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទទី១ ខែមិថុនានេះ បានអះអាងថា ខ្លួននឹងនៅ តែបន្តដឹកជញ្ជូនប្រេងសាំងទៅកាន់ ប្រទេសវេណេស៊ុយអេឡាបន្ថែមទៀតទោះ បីជាអាមេរិកតែងតែធ្វើការរិះគន់ចំពោះ ពាណិជ្ជកម្មរួមគ្នាមួយនេះក្តី។ ទាំងប្រទេសអ៊ីរ៉ង់និងវេណេស៊ុយ អេឡាបច្ចុប្បន្នត្រូវបានគេដឹងថាសុទ្ធតែស្ថិតនៅក្នុង ទណ្ធកម្មនៃប្រទេសអាមេរិកដូចគ្នាប៉ុន្តែ លោកអ្នកនាំពាក្យ Abbas Mousavi បានបញ្ជាក់ថាអ៊ីរ៉ង់អនុវត្តគោល ការណ៍ពាណិជ្ជកម្មដោយសេរីស្របទៅ តាមសិទ្ធរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយបន្តថា យើងនឹងនៅតែបន្តផ្គត់ផ្គង់នូវអ្វីដែល រដ្ឋាភិបាលក្រុងការ៉ាកាស ចង់បាននិងចង់បញ្ជាទិញ។ គួរឲ្យដឹងដែរថាខណៈដែលអាមេរិក...
ប៉េកាំង៖ នៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនានេះរដ្ឋាភិបាលនៃទីក្រុងប៉េកាំងបាន ធ្វើការព្រមានចំៗទៅលើក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងសងសឹកទៅលើអ្វីដែលលោក ប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសក្នុងការរឹតត្បិតទៅលើនិស្សិតចិននៅសហរដ្ឋអាមេរិក ក្នុងការតវ៉ាជុំវិញច្បាប់សន្តិសុខ ជាតិថ្មីនៅក្រុងហុងកុង។ រំលឹកដែរថាលោកត្រាំបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងហាមឃាត់ និស្សិតបញ្ចប់ការសិក្សាជនជាតិចិនមួយចំនួននិងចាប់ផ្តើមផ្លាស់ ប្តូរកម្រិត របស់ហុងកុងទៅក្នុងផ្នែកគយ និងតំបន់ផ្សេងទៀតទៀតនៅចំពេលដែល ដែលទីក្រុងប៉េកាំង បានឈានទៅមុខក្នុងការអនុម័តច្បាប់សន្តិសុខ ថ្មីដ៏ចម្រូងចម្រាសមួយលើក្រុងស្វយ័តមួយនេះ។ ប៉ុន្តែជាការឆ្លើយតបប្រទេសចិន បានចេញមកធ្វើប្រតិកម្មដោយ កំហឹងខ្លាំងៗចំពោះចំណាត់ការនេះ ដោយនិយាយថាវានឹងបានត្រឹមធ្វើឲ្យ...
ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដោយមានលោក ទៀង ច័ន្ទសារ ជាអធិការ នៅវេលាម៉ោង១រំលងអាធ្រាត ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៣នាក់...
បរទេស៖ រុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមផ្តល់ថ្នាំ ដែលអនុម័តរួចដំបូងរបស់ខ្លួន ឲ្យយកទៅព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅសប្ដាហ៍ក្រោយ ហើយការប្រើប្រាស់ថ្នាំនេះ រុស្ស៊ីសង្ឃឹមថា នឹងជួយបន្ធូរបន្ថយភាពតានតឹង លើប្រព័ន្ធសុខាភិបាល និងបង្កើនល្បឿនវិល ទៅរកជីវិតសេដ្ឋកិច្ចធម្មតាវិញ។ នៅក្នុងបទសម្ភាសន៍មួយ ប្រធានមូលនិធិរុស្ស៊ី RDIF បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មន្ទីរពេទ្យរុស្ស៊ី អាចចាប់ផ្តើមផ្តល់ថ្នាំប្រឆាំងវីរុស ដែលបានចុះបញ្ជីក្រោមឈ្មោះ Avifavir នោះ...
ភ្នំពេញ៖ ដើម្បីសម្រួលដល់ការ ប្រឡងយកបណ្ណបើកបរ ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតមុខងារ សំនួរ-ចម្លើយ ជាសំឡេងដែលអាច អនុញ្ញាតឲ្យពលរដ្ឋមិនចេះ ឬមិនសូវចះអក្សរ អាចប្រឡងទ្រឹស្តីនៃការបើកបរបាន៕
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តផ្សេងទៀតអាចជា“ ដៃគូដ៏ល្អ” ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងរបស់ចិន។ សុន្ទរកថារបស់លោកកាលពីថ្ងៃអាទិត្យ លេចឡើងក្នុងគោលបំណងពង្រឹងការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីន តោន ឲ្យប្រទេសផ្សេងទៀតចូលរួម ក្នុងយុទ្ធនាការប្រឆាំងចិនរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណា ល់ ត្រាំ បានលើកឡើងថា លោកគ្រោងនឹងអញ្ជើញទីក្រុងសេអ៊ូល...
បរទេស៖បុគ្គលពីររូប ដែលបានដឹងរឿង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិន នាពេលថ្មីៗនេះ បានស្នើឲ្យក្រុមហ៊ុន កម្មសិទ្ធិរដ្ឋរបស់ខ្លួនទាំងអស់ ផ្អាកទិញយកសណ្ដែកសៀង និងសាច់ជ្រូក ពីសហរដ្ឋអាមេរិក។ មនុស្សទាំងពីររូបនោះ បាននិយាយប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ប្រទេសចិន អាចនឹងត្រឡប់ជាបញ្ជាទិញកាន់តែច្រើនឡើង រួមមានទាំងទំនិញកសិកម្មអាមេរិកបន្ថែមទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើការចាត់វិធានការបន្ថែមទៀត។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ នៅថ្ងៃច័ន្ទនេះបាននិយាយថា លោកនឹងដាក់ពង្រាយយោធាអាមេរិក ទៅកាន់រដ្ឋនានា ដែលមិនប្រើឆ្មាំជាតិ ក្នុងចំនួនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់តាមដងផ្លូវ ខណៈការតវ៉ាប្រឆាំងនឹង ភាពសាហាវឃោរឃៅរបស់ប៉ូលីស បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំបាននិយាយនៅក្នុងសួនច្បារ នៅសេតវិមាន ខណៈដែលគ្រាប់បែកដៃបានផ្ទុះឡើងនៅឧទ្យាន...
បរទេស៖ ក្រុមហ៊ុនផលិតឱសថកូរ៉េខាងត្បូង Celltrion តាមសេចក្តីរាយការណ៍ បានប្រកាសលទ្ធផលវិជ្ជមានពីការសិក្សាអំពីការព្យាបាលប្រឆាំងវីរុសថ្មី សម្រាប់មេរោគកូវីដ១៩ នៅថ្ងៃចន្ទនេះ ដោយរាយការណ៍ពីការកាត់បន្ថយ១០០ដងក្នុងបន្ទុកជម្ងឺ នៅក្នុងដំណើរតេស្តសាកល្បងលើសត្វ។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីប្រកាសព៍័ត៌មានថ្មី ដែលចេញនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតឱសថមានមូលដ្ឋានក្នុងទីក្រុង Incheon បាននិយាយប្រាប់ថា ខ្លួនរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងព្យាបាលដំបូងលើមនុស្ស...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងនាយកប្រតិបត្តិហ្វេសប៊ុក លោក Mark Zuckerberg បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើតាមប្រភពដែលស្និត បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅលើទំព័រហ្វេសប៊ុកសាធារណៈ (FB) កាលពីថ្ងៃសុក្រលោក...