ព័ត៌មានជាតិ

ចិនស្នើក្រមហ៊ុន រដ្ឋឲ្យផ្អាកទិញសណ្ដែក សៀងនិងសាច់ជ្រូក អាមេរិក

បរទេស៖បុគ្គលពីររូប ដែលបានដឹងរឿង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិន នាពេលថ្មីៗនេះ បានស្នើឲ្យក្រុមហ៊ុន កម្មសិទ្ធិរដ្ឋរបស់ខ្លួនទាំងអស់ ផ្អាកទិញយកសណ្ដែកសៀង និងសាច់ជ្រូក ពីសហរដ្ឋអាមេរិក។

មនុស្សទាំងពីររូបនោះ បាននិយាយប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ប្រទេសចិន អាចនឹងត្រឡប់ជាបញ្ជាទិញកាន់តែច្រើនឡើង រួមមានទាំងទំនិញកសិកម្មអាមេរិកបន្ថែមទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើការចាត់វិធានការបន្ថែមទៀត។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការដែលចិនស្នើឲ្យក្រុមហ៊ុនរដ្ឋរបស់ខ្លួន ផ្អាកទិញទំនិញទាំងពីរមុខនេះ ពីសហរដ្ឋអាមេរិកនោះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងលុបចោលការប្រព្រឹត្តពិសេសរបស់អាមេរិកសម្រាប់ហុងកុង ដើម្បីពិន័យចិន៕

ប្រែសម្រួល៖ប៉ាង កុង

To Top