ខេត្តកំពង់ធំ៖ ដោយមានការសម្របសម្រួល ពីរដ្ឋបាលសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងលក្ខខណ្ឌឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ៥០លានដុល្លារ ជូនដល់បងប្អូន ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី...
បរទេស៖ ស្ថាបនិកអង្គការ Stand Up South Philly លោក Anthony Giordano បានពន្យល់កាលពីថ្ងៃអង្គារថា ប្រជាជននៅ South Philadelphia កំពុងរួបរួមគ្នាដើម្បីបញ្ចប់ការលួច និងកុបកម្ម នៅក្នុងសហគមន៍របស់ពួកគេ ចំពេលមានការតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងការស្លាប់ របស់លោក George Floyd ។...
វ៉ាស៊ីនតោន៖ យុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក បានធ្វើឱ្យក្តៅគគុកជុំវិញភាពរំជើបរំជួល នៃការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសដោយលោក Joe Biden ដែលបានជាប់ឆ្នោត ប្រជាធិបតេយ្យបានចោទប្រកាន់ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារថា ជាផ្នែកមួយនៃបញ្ហាជាជាង ធ្វើការឆ្ពោះទៅរកដំណោះស្រាយ។ អតីតអនុប្រធានាធិបតីលោក Joe Biden បានលេីកឡេីងនៅទីក្រុង Philadelphia មួយថ្ងៃបន្ទាប់ពីលោក...
បរទេស៖ ប្រទេសចិនបានប្រតិកម្ម យ៉ាងខ្លាំងចំពោះការផ្តល់ជូន របស់រដ្ឋាភិបាលអង់គ្លេស ដើម្បីអនុញ្ញាតឱ្យពលរដ្ឋហុងកុង ទាំងអស់ដែលមានលិខិតឆ្លងដែន សញ្ជាតិអង់គ្លេស (ក្រៅប្រទេស) មានសិទ្ធិចូល និងរស់នៅក្នុងចក្រភពអង់គ្លេស និងផ្តល់ផ្លូវភាពជាពលរដ្ឋអង់គ្លេសបាន។ ចិនចោទប្រកាន់ថា ការផ្តល់ជូននេះ បានរំលោភសេចក្តីប្រកាសរួម ចិន – អង់គ្លេសឆ្នាំ ១៩៨៤ ជុំវិញការបន្តអធិបតេយ្យភាពចិន លើហុងកុង។ យោងតាមវែបសាយ The...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៧ល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៩៦,២៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៥,៩៥៣នាក់ អ្នកស្លាប់សរុបចំនួន៖ ២,៨៧៧នាក់...
អំពើហិង្សាដែលបង្កឡើង ដោយប៉ូលីសអាមេរិកស្បែកស ដោយយកជង្គង់ទៅសង្កត់ ក ជនសង្ស័យអាមេរិក ស្បែកខ្មៅរហូតដល់ថប់ដង្ហើមស្លាប់ និងការបាត់បង់ជីវិតមនុស្សជាង១០ម៉ឺននាក់ ដោយសារវីរុសCovid-19 នៅសហរដ្ឋអាមេរិក គឺជាកញ្ចក់ឆ្លុះបញ្ចាំងអោយឃើញពីវិសមភាពសង្គម នៅសហរដ្ឋអាមេរិកយ៉ាងច្បាប់ក្រឡែត ។ វិសមភាពសង្គម គឺការរស់នៅក្នុងភាពមិនស្មើគ្នាក្នុងសង្គម ដូចជានៅសហរដ្ឋអាមេរិក គឺមានវិសមភាពសង្គម ដោយជនជាតិអាមេរិកស្បែកស បានចាត់ទុកជនជាតិអាមេរិកស្បែកខ្មៅថា ជាប្រភេទមនុស្សអន់ និងមានតម្លៃជីវិតមិនស្មើនឹង ពួកស្បែកស ទោះបីជាអាមេរិកមានលំអានគោរព...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា មនុស្សចំនួន ២នាក់ត្រូវបានបាញ់សម្លាប់ និងយ៉ាងហោចណាស់៦០នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលផ្ទុះការតវ៉ា នៅរដ្ឋជីកាហ្គោ កាលពីថ្ងៃចន្ទ ដែលជាការឆ្លើយតប ទៅនឹងការបាញ់សម្លាប់ របស់ប៉ូលិសលើរូបលោក George Floyd ។ ការតវ៉ា និងអំពើលួចឆក់បានរាលដាល ដល់តំបន់ភាគខាងជើង ខាងលិច...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កេតឃើញថា មានមូលដ្ឋាន អាជីវកម្ម ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន នៅតាមរាជធានី-ខេត្ត នៅតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើស នឹងវិធានការរាជរដ្ឋាភិបាល។ យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន១០៧នាក់ នំាឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសបារាំង កើនឡើងដល់ ២៨.៩៤០នាក់ គិតត្រឹមថ្ងៃអង្គារ ។ ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៨.៥៩០នាក់ ត្រូវបានគេរាយការណ៍...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ចក្រភពអង់គ្លេស កំពុងតែត្រៀមខ្លួន ដើម្បីផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ ប្រសិនបើប្រទេសចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ លើទីក្រុងហុងកុង។ លោក Boris Johnson បានសរសេរយ៉ាងដូច្នេះថា “ចាប់តាំងពីការប្រគល់ឲ្យវិញ នៅក្នុងឆ្នាំ១៩៩៧មក គន្លឹះសំខាន់គឺគោលគំនិតដ៏មានតម្លៃ “ប្រទេសមួយប្រព័ន្ធពីរ” ដែលមានចែង...