ព័ត៌មានអន្តរជាតិ

មនុស្ស២នាក់ ត្រូវបានបាញ់សម្លាប់ និង៦០នាក់ឃាត់ខ្លួន ក្នុងអំឡុងពេលផ្ទុះការតវ៉ា នៅរដ្ឋជីកាហ្គោ

ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា មនុស្សចំនួន ២នាក់ត្រូវបានបាញ់សម្លាប់ និងយ៉ាងហោចណាស់៦០នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលផ្ទុះការតវ៉ា នៅរដ្ឋជីកាហ្គោ កាលពីថ្ងៃចន្ទ ដែលជាការឆ្លើយតប ទៅនឹងការបាញ់សម្លាប់ របស់ប៉ូលិសលើរូបលោក George Floyd ។

ការតវ៉ា និងអំពើលួចឆក់បានរាលដាល ដល់តំបន់ភាគខាងជើង ខាងលិច និងភាគខាងត្បូងរដ្ឋជីកាហ្គោ ដែលអភិបាលរដ្ឋជីកាហ្គោ លោក Lori Lightfoot បានបិទតំបន់ពាណិជ្ជកម្ម និងក្រុង Loop នៅរដ្ឋនេះ ។ គេបានដឹងថា បានបិទតំបន់ដែលត្រូវបានលួចឆក់ និងការវាយកម្ទេច ដោយក្រុមបាតុករ កាលពីរាត្រីថ្ងៃសៅរ៍ ។

គួររំលឹកថា លោក George Floyd មានវ័យ៤៦ឆ្នាំ ដែលជាជនជាតិអាមេរិកាំងស្បែកខ្មៅ បានស្លាប់កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីប៉ូលិសនៅក្រុង ម៉ូនីសូតា បានចាប់ខ្លួន និងបានរុញផ្ទប់នឹងដី និងជាន់ករបស់គាត់ អស់រយៈពេល៨នាទី រហូតដល់បាត់បង់ស្មារតី ។ ការតវ៉ា បានផ្ទុះឡើងនៅរដ្ឋម៉ូនីសូតា ក្រុងមីនៀប៉ូលិស និងក្រោយមកមួយថ្ងៃ បានបន្តការតវ៉ាទូទាំង សហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top