Covid-19

ក្នុងរយៈពេល២៤ម៉ោង បារាំង មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ ចំនួន១០៧នាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន១០៧នាក់ នំាឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសបារាំង កើនឡើងដល់ ២៨.៩៤០នាក់ គិតត្រឹមថ្ងៃអង្គារ ។

ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៨.៥៩០នាក់ ត្រូវបានគេរាយការណ៍ នៅតាមមន្ទីរពេទ្យនានា ហើយចំនួនអ្នកស្លាប់ បន្ថែម៨៤នាក់ នៅមុននេះមួយថ្ងៃ ។ ចំនួន១០.៣៥០នាក់ ត្រូវបានគេរាយការណ៍ នៅតាមគិលានុបដ្ឋាន និងទីតាំងព្យាបាលជំងឺ គិតចាប់ពីថ្ងៃទី១ ខែមីនា ។

បច្ចុប្បន្ននេះ អ្នកជំងឺចំនួន១៤.០២៨នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺធ្ងន់ ចំនួន១.២៥៣នាក់ ។

ក្នុងចំណោមអ្នក នៅមន្ទីរពេទ្យចំនួន១០១.៩៣២នាក់ គិតចាប់តាំងពីដើមខែមីនា គឺចំនួន៦៨.៨១២នាក់ បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ទៅផ្ទះវិញ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top