ភ្នំពេញ៖ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ ភោជនីយដ្ឋានហុងកុង សាខាទី៥ បានបើកសម្ពោធជាផ្លូវការហើយ ដោយមានភ្ញៀវចូលរួមជាច្រើន បើទោះបីជាកម្ពុជា កំពុងជួបវិបត្តិ ដោយសារជំងឺកូវីដ១៩ក្ដី តែភោជនីយដ្ឋាននេះ បានសម្រេចបើកសាខាមួយទៀត នៅទល់មុខ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដើម្បីបើកបម្រើជូនភ្ញៀវ ទទួលទានអាហារបែបហុងកុង ។ បើតាមលោកស្រី Theresa Yuen...
ភ្នំពេញ៖ ការរាតត្បាតជាសកល នៃវីរុសកូវីដ-១៩ បង្កការខូចខាតយ៉ាងខ្លាំង ដល់វិស័យហោះហើរ ឆ្លងប្រទេស ប៉ុន្តែការហោះហើរ ចេញពីប្រទេសវៀតណាម ទៅកាន់ទិសដៅ ក្នុងតំបន់ កំពុងមានសង្ឃឹម ឡើងវិញហើយ ខណៈដែរ Vietjet ដែលជាក្រុមហ៊ុន អាកាសចរណ៍ យុគសម័យថ្មី បានចាប់ផ្តើមប្រតិបត្តិការ ជើងហោះហើរ ក្នុងស្រុករបស់ខ្លួនឡើងវិញ ហើយបានបន្ថែមផ្លូវហោះហើរថ្មីៗ មួយចំនួនទៀត...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន បានថ្លែងថា ភាគីវៀតណាមដែល បានបោះតង់ជាប់នឹងព្រំដែនកម្ពុជា ចំនួន៨កន្លែង នាពេលកន្លងមក មិនមែនជាតំបន់ស នោះទេ គឺជាតំបន់ដែលមិនទាន់បានឯកភាពគ្នា ក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន។ នេះបើយោង តាម ការ ចេញផ្សាយ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានអះអាងថា ចាប់តាំងពីថ្ងៃទី២០ ឧសភា រហូតដល់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២០ អ្នកដំណើរជនជាតិខ្មែរ និងជនបរទេស មកកាន់កម្ពុជា តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានធ្វើតេស្ត យកសំណាកពិនិត្យរកមេរោគកូវីដ១៩ ជិត៧០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៩,៣៤០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៥៣,៦៥៤នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,១៩៥នាក់ ។...
សមាគមស្វាយ កំពង់ស្ពឺចេញលិខិតថ្លែង អំណរគុណរាជរដ្ឋាភិបាល ដែលរកទីផ្សារនាំចេញទៅចិន
ភ្នំពេញ៖លោក ប៉ាវ ស៊ីណាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករកម្ពុជា បានទស្សន៍ទាយថា សម្រាប់ការចរចាប្រាក់ឈ្នួល កម្មករឆ្នាំ២០២១ខាងមុខ នឹងកាន់តែតានតឹងជាងបណ្តាឆ្នាំមុនៗ ។ ការលើកឡើងរបស់លោកនេះ ក្រោយក្រសួងការងារ និងបណ្តុះបណ្តាញវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះបានប្រកាស កាលបរិច្ឆេទចរចា ប្រាក់ឈ្នួលកម្មករដែលចាប់ផ្តើមជាដំណាក់កាលចាប់ពីខែកក្កដាទៅ។ ការចរចាប្រាក់ឈ្នួល២០២០លទ្ធផលគឺកម្មករទទួលបាន១៩០ដុល្លារក្នុងមួយខែ។ បើតាមហ្វេសប៊ុកលោកប៉ាវ ស៊ីណា រដូវកាលចរចា ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង កំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អំពីការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅពេលសួរថាតើក្រុងសេអ៊ូល ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នជាមួយក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងថា “មែនយើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកគ្រប់ពេល ខ្ញុំជឿថាការប្រាស្រ័យទាក់ទងបែបនេះ គឺជាតួនាទីសំខាន់មួយរបស់ក្រសួងការបរទេស” ។ កូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងកាត់ផ្តាច់ រាល់បណ្តាញទំនាក់ទំនងជាមួយខាងត្បូង ដោយខឹងទីក្រុងសេអ៊ូល ចំពោះការខកខាន មិនបានបញ្ឈប់អ្នករត់ចោល ជួរកូរ៉េខាងជើង ពីការបញ្ជូនខិត្តប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ៕...
យូអិន៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងបានសម្តែង ការព្រួយបារម្ភចំពោះកង្វះខាត ស្បៀងអាហាររបស់ប្រទេសកុម្មុយនិស្តដោយថា ការបិទព្រំដែនរបស់ប្រទេសនេះ ដោយសារតែមេរោគថ្មីនេះ បានធ្វើឱ្យស្ថានភាព កាន់តែធ្ងន់ធ្ងរទៅៗ ។ លោក Tomas Ojea Quintana បានជម្រុញឱ្យអង្គការ សហប្រជាជាតិ ពិចារណាឡើងវិញនូវទណ្ឌកម្ម ដែលបានដាក់លើប្រទេស នេះដោយលើកឡើងពីរបាយការណ៍អំពីការកើនឡើងនៃចំនួនប្រជាជនគ្មាន ផ្ទះសម្បែង និងការកើនឡើងនូវតម្លៃថ្នាំនៅកូរ៉េខាងជើង។...
ភ្នំពេញ៖ លោកស្រី Carine Salerno ភារធារីនៃប្រទេសស្វីស (Switzerland) ប្រចាំកម្ពុជាបានអញ្ជើញមកគេហដ្ឋាន របស់លោក កឹម សុខា ដេីម្បីជម្រាបលា ក្នុងការបញ្ចប់បេសកកម្មការទូតរបស់លោកស្រី នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ បើតាមហ្វេសប៊ុក លោក កឹម សុខា ក្នុងឱកាសនោះដែរ ភាគីទាំង២បាន សំណេះសំណាល...