រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺកូវីដ១៩ចំនួន៩៧នាក់ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយចំនួនស្ទើរពាក់កណ្តាល ឬស្មើនឹង៤៣នាក់ នៅតំបន់ Lombardy ស្ថិតនៅភាគខាងត្បូងប្រទេស ។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ពលរដ្ឋចំនួន៨នាក់បានស្លាប់ បើធៀបនឹងអ្នករងគ្រោះកាលពីថ្ងៃសុក្រគឺមានចំនួន៣០នាក់ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់៣៤.៧១៦នាក់ ។ កាលពីថ្ងៃ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៤៥,៦៧២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨១,៩៨៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,២១២នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៨...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ អំពីកិច្ចព្រមព្រៀងគ្នាមួយជាមួយចក្រភពអង់គ្លេស នឹងទទួលបាននូវបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងក្នុងស្រុក ប្រឆំាងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះ មានការផលិតឡើងដោយសាកលវិទ្យាល័យ University of Oxford និងក្រុមហ៊ុនផលិតឳសថ AstraZeneca របស់ចក្រភពអង់គ្លេស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយដោយពន្យល់ថា ក្រសួងបានទទួលយកសំណើរមួយពីមន្ទីរពិសោធន៍...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.៣៧២នាក់ ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺកើនឡើងដល់១៩៥.៨៨៣នាក់ ។ រដ្ឋមន្ត្រីបានថ្លែឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា នៅក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកជំងឺបន្ថែមទៀតចំនួន១៧នាក់បានស្លាប់ សរុបអ្នកស្លាប់នៅក្នុងប្រទេសតួកគី បានកើនឡើងដល់៥.០៨២នាក់។ គាត់បានថ្លែងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ព្រមទាំងឥស្សរជន ជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្ស ប្រជាជនកម្ពុជា ជាច្រើនរូបផ្សេងទៀត បាននិងកំពុងអញ្ជើញ ចូលរួមក្នុងពិធីសូត្រមន្ត ឡើងអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជា។ វិធីសូត្រមន្តឡើងអាគាថ្មីនេះ គឺប្រារព្ធឡើង...
បរទេស៖ នៅថ្ងៃនេះ អង្គការយូនីសេហ្វ បានធ្វើការព្រមានថា កុមាររាប់លាននាក់ នឹងអាចធ្លាក់ចូលទៅក្នុង បញ្ហាខ្វះខាតម្ហូបអាហារ ឬអត់ឃ្លាន ដោយសារបញ្ហាកូវីដ១៩ នៅតែបន្តវាយប្រហារ នៅក្នុងប្រទេសយេមែន ដែលជាប្រទេស នៅតែបន្តហែកហួរ ដោយសារតែសង្គ្រាម នៅឡើយនោះ។ តាមរបាយការណ៍ ដែលធ្វើឡើងដោយអង្គការមួយនេះ ក៏បានបង្ហាញទៀតដែរថា ចំនួនកុមារខ្វះអាហារូបត្ថម្ភ នៅយេមែន នឹងអាចកើនឡើង ឈានទៅដល់...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរព វិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល នៃធនាគារពិភពលោក បានអនុម័តឥណទាន ៩៣លានដុល្លារ ពី សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោង «បែងចែកដីដើម្បី សង្គមកិច្ច និងការអភិ វឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះថា «គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាព...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលត្រូវសិក្សា រៀបចំផែនការមេ ដើម្បី ធ្វើការជួសជុស និងកែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឲ្យសាកសម ជាទីក្រុងទេសចរណ៍ ជាពិសេស លើកស្ទួយមុខមាត់ ប្រទេសជាតិ ផងដែរ។...
ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០នេះ មានស្ថាប័នមួយចំនួនបន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹងទទួលបានជំនួយ ហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata ដែលរួមមាន អង្គការសង្រ្គោះកុមារ (Save the Children) មូលនិធិលោកខាងលិចជួបខាងកើត (East...