ព័ត៌មានអន្តរជាតិ

ដំណឹងល្អ! ប្រេស៊ីល រួមគ្នាដៃជាមួយអង់គ្លេស ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ អំពីកិច្ចព្រមព្រៀងគ្នាមួយជាមួយចក្រភពអង់គ្លេស នឹងទទួលបាននូវបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងក្នុងស្រុក ប្រឆំាងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះ មានការផលិតឡើងដោយសាកលវិទ្យាល័យ University of Oxford និងក្រុមហ៊ុនផលិតឳសថ AstraZeneca របស់ចក្រភពអង់គ្លេស ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយដោយពន្យល់ថា ក្រសួងបានទទួលយកសំណើរមួយពីមន្ទីរពិសោធន៍ និងស្ថានទូតអង់គ្លេស នៅក្នុងប្រទេសប្រេស៊ីល ដើម្បីសហការគ្នានៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលឲ្យឈ្មោះថាវ៉ាក់សាំង ChAdOx1 ។ ក្រសួងបានបញ្ជាក់ថា “បើសិនជាប្រសិទ្ធិបានបង្ហាញឲ្យឃើញ យើងនឹងមាន១០០លានកម្រិតសម្រាប់ពលរដ្ឋប្រេស៊ីល” ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីសុខាភិបាល Arnaldo Correia de Medeiros បានពន្យល់ថា មូលនិធិ Oswaldo Cruz Foundation នឹងផលិតវ៉ាក់សាំង ដោយប្រើប្រាស់បច្ចេកវិទ្យាបរទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top