ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តមណ្ឌលគិរី បានប្រគល់សេចក្ដីសម្រេច ផ្ដល់តាវកាលិក ថែទាំសុខភាព ជូនដល់កម្មការិនីជាស្ត្រី សម្រាលកូនដោយផ្ទាល់ ដែលបានសម្រាកលំហែ មាតុភាពរយៈពេល ៩០ថ្ងៃ ចំនួន ០៥នាក់ ។ ស្ត្រីទាំង៥នាក់នោះ រួមមានឈ្មោះ៖១. សំអាន...
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានយល់ព្រមតាមសំណើ របស់សភាសម្ព័ន្ធសហជីព ជាតិកម្ពុជា អនុញ្ញាត ឲ្យសហការជាមួយ អាជ្ញាធរខណ្ឌ សង្កាត់ ក្នុងរាជធានី ភ្នំពេញ ធ្វើយុទ្ធនាការបាញ់ថ្នាំ បំភាយសម្លាប់មេរោគ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ នៅតាមផ្ទះជួលកម្មករ និងកន្លែងកម្មករធ្វើការ ព្រមទាំងអគារ រដ្ឋបាលខណ្ឌ សង្កាត់ ៕
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានកើតឡើង នៅថ្ងៃព្រហស្បតិ៍នេះ នៅឆ្នេរសមុទ្រនៃខេត្ត ជីបា (Chiba) នៅក្នុងប្រទេសជប៉ុន ។ ការរញ្ជួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ៤និង៤៧នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានរង្វាស់៣៥.៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤១.២ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងកើត...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានគេរាយការណ៍មកថា មានក្នុងកំណត់ត្រាប្រចាំថ្ងៃ សម្រាប់អ្នកឆ្លងជំងឺថ្មី ដែលជាចំនួនខ្ពស់បំផុត នៅក្នុងថ្ងៃតែមួយ ដែលបានរាប់ដឹងចាប់ តាំងពីមានការឆ្លងជំងឺរាលដាល វាយប្រហារមកលើ សហរដ្ឋអាមេរិក ។ សរុបនៅថ្ងៃអង្គារ បានកើនឡើងខ្ពស់ធៀប នឹងកំណត់ត្រា កាលពីថ្ងៃចន្ទ ដោយមានំនួន៤.២៣០នាក់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការ ណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២០» ចាប់ពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ជំនួសឲ្យព្រឹត្តិការណ៍ ដែលធ្វើជារៀងរាល់ឆ្នាំគឺ «ពិធីបុណ្យផ្កាយ» ដែលរៀបចំឡើងតាំងពី...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។...
សេអ៊ូល៖ ក្រុមអ្នកជំនាញ បានលើកឡើងថា ការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការបញ្ឈប់ផែនការ សកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាមានគោលបំណង ដើម្បីចៀសវាងការបង្កហេតុនានា ដែលអាចនឹងបង្កភាពតានតឹង ដល់សេដ្ឋកិច្ចរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំបឋមនៃគណៈកម្មាធិការយោធាកណ្តាល នៃគណបក្សកម្មករ និងបានសម្រេចចិត្ត ផ្អាកផែនការសកម្មភាពយោធា។ ការសម្រេចចិត្តនេះ...
ស្វាយរៀង ៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្ត មណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៩វត្ត នៃខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើង នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទំាងយប់ មកលើទីតាំងយោធារបស់ស៊ីរី នៅក្នុងផ្នែកមួយចំនួន នៅក្នុងប្រទេសអារ៉ាប់ ទំាងយប់ ។ ប្រទេសអ៊ីស្រាអ៊ែល បានចាប់ផ្តើមបើកការវាយប្រហារ ទៅលើមូលដ្ឋានយោធា ដែលស្ថិតនៅភាគខាងត្បូង និងខាងកើត របស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃអង្គារ...