ព័ត៌មានអន្តរជាតិ

កាលីហ្វ័រនីញ៉ា មានអ្នកឆ្លងជំងឺកូវីដ ១៩ថ្មី លើសពី៥ពាន់នាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានគេរាយការណ៍មកថា មានក្នុងកំណត់ត្រាប្រចាំថ្ងៃ សម្រាប់អ្នកឆ្លងជំងឺថ្មី ដែលជាចំនួនខ្ពស់បំផុត នៅក្នុងថ្ងៃតែមួយ ដែលបានរាប់ដឹងចាប់ តាំងពីមានការឆ្លងជំងឺរាលដាល វាយប្រហារមកលើ សហរដ្ឋអាមេរិក ។

សរុបនៅថ្ងៃអង្គារ បានកើនឡើងខ្ពស់ធៀប នឹងកំណត់ត្រា កាលពីថ្ងៃចន្ទ ដោយមានំនួន៤.២៣០នាក់ ។ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្នាក់នៅដើម្បីព្យាបាលជំងឺ ក៏បានកើនឡើងក្នុងកំណត់ត្រាដែរ ។

ទិន្នន័យបានមក ពីក្រសួងសុខាភិបាល នៅរដ្ឋកាលីហ្វ័រនីញ៉ា បានបង្ហាញថា ខាងមន្ទីរពេទ្យ នៅ ICU មានចំនួន១.១៩៧នាក់ គិតត្រឹមថ្ងៃអង្គារ និងសរុបមានចំនួន៥.៥៨០នាក់ បានស្លាប់ដោយសារវីរុសនេះ ។

តួលេខនៃអ្នកឆ្លងជំងឺថ្មី បានកើនឡើងយ៉ាងឆាប់រហ័ស នៅភាគខាងត្បូងកាលីហ្វ័រនីញ៉ា ក្នុងនោះរាប់ទាំងក្រុងឡូសអ៊ែនជីឡេស សានឌីហ្គោ និងតំបន់រីវើសាយ ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top