ព័ត៌មានជាតិ

កម្មការិនីជាស្ត្រី សម្រាលកូន ៥នាក់ នៅខេត្តមណ្ឌលគិរី ទទួលបានប្រាក់ ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តមណ្ឌលគិរី បានប្រគល់សេចក្ដីសម្រេច ផ្ដល់តាវកាលិក ថែទាំសុខភាព ជូនដល់កម្មការិនីជាស្ត្រី សម្រាលកូនដោយផ្ទាល់ ដែលបានសម្រាកលំហែ មាតុភាពរយៈពេល ៩០ថ្ងៃ ចំនួន ០៥នាក់ ។

ស្ត្រីទាំង៥នាក់នោះ រួមមានឈ្មោះ៖
១. សំអាន ពេ ជាបុគ្គលិកបម្រើការងារនៅ ក្រុមហ៊ុនសុកហ្វីនខេស៊ីឌីដែល មានអាសដ្ឋាន នៅភូមិពូទីត ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
២. ក្រើក សុភា ជាបុគ្គលិកបម្រើការងារនៅ ក្រុមហ៊ុនសុកហ្វីនខេស៊ីឌីដែល មានអាសដ្ឋាន នៅភូមិពូទីត ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
៣. មែក សំអូន បម្រើការងារនៅ ក្រុមហ៊ុន ដាកឡាកមណ្ឌលគិរីអភិវឌ្ឍន៍កៅស៊ូ ដែលមានអាសយដ្ឋាន នៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
៤. ងីម ស្រីលាភ ជាបុគ្គលិកបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលមានអាសយដ្ឋាន នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
៥. ត្រង ណាន់ ជាបុគ្គលិកបម្រើការងារនៅ អង្គការ ថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្តួចផ្តើម និង បរិស្ថាន ដែលមានអាសយដ្ឋាន នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ផ្ទាំងពាណិជ្ជកម្ម

គួរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តផ្តល់គោល របបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់កម្មការិនី និងបុគ្គលិកជាស្រ្តី សម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដូចខាងក្រោម៖

  • សម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤០ម៉ឺនរៀល
  • សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៨០ម៉ឺនរៀល
  • សម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១២០ម៉ឺនរៀល ហើយអ្វីដែលពិសេស ជាងនេះទៅទៀត កូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភ ដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល។

ពួកគាត់ក៏នឹងទទួលបាន ប្រាក់បំណាច់៧០% នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទានប្រចាំខែ ពី ប.ស.ស. ផងដែរ ប្រសិនបើថៅកែ របស់ពួកគាត់ បានប្រកាសភាគទាន មកក្នុង ប.ស.ស. បានយ៉ាងតិចចំនួន ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកត្រឹមខែ ដែលបានសម្រាលកូន ៕

To Top