ភ្នំពេញ ៖ ជាមួយនឹងការស្វាគមន៍ ចំពោះការសម្រេចបានការព្រមព្រៀង ជាឯកច្ឆ័ន្ទពេលចរចាជុំទី៣នោះ កម្ពុជា-ចិន រំពឹងថា នឹងបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថារដ្ឋបាលរបស់លោក នឹងកាត់បន្ថយវត្តមានកងទ័ព អាមេរិកនៅប្រទេសអាល្លឺម៉ង់ ចំពេលមានការសង្ស័យថា លោកអាចព្យាយាមធ្វើដូចគ្នា ជាមួយកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង។ លោក ត្រាំ បានស្តីបន្ទោសការដកកងទ័ព នេះទៅលើការខកខាន របស់អាល្លឺម៉ង់ ក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង នាមជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីចំណាយយ៉ាង ហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនទៅលើ...
សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ នេះថាខ្លួននឹងពង្រីកកាតព្វកិច្ចប្រឆាំង នឹងការលក់បង្ខូចថ្លៃ លើបន្ទះដែកអ៊ីណុករបស់ជប៉ុនរយៈពេល ៣ ឆ្នាំ។ ប្រទេសកូរ៉េខាងត្បូង បានដាក់ពន្ធលើការលក់ បង្ខូចតម្លៃ ១៣,១៧ ភាគរយលើផលិតផលជប៉ុន ចាប់តាំងពីឆ្នាំ ២០១១ ដោយលើកឡើងពីការខូចខាតយ៉ាងច្រើនដល់ឧស្សាហកម្ មក្នុងស្រុក។ ដែកអ៊ីណុក ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងឧស្សាហកម្មផ្សេងៗគ្នា រួមមានផ្នែកគីមីឥន្ធនៈ នាវា...
ភ្នំពេញ ៖ ក្រសួង មហាផ្ទៃ នៅរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសកែសម្រួល លក្ខន្តិកៈដោយឡែក នៃ ក្របខណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តី ព្រាងច្បាប់ស្តីពី នគរបាលជាតិ។ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ី គិតទាំងអ្នកជាប់គាំង ខកដំណើរជាងមួយខែកន្លះចំនួន ២១២នាក់ បានមកដល់កម្ពុជា ដោយសុវត្ថិភាពហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ការវិលត្រឡប់របស់ពលរដ្ឋខ្មែរ បន្ទាប់ពីលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូត...
បច្ចុប្បន្នភាព ចាប់តាំងពីក្រុមអាជ្ញាធរ សុខាភិបាល របស់ប្រទេសចិន បានប្រកាសជាផ្លូវការ ពីវត្តមាន នៃវីរុសCovid-19 នៅក្នុងប្រទេសនេះ ជើងហោះហើរគ្រប់ដំណើរ ទាំងនៅក្នុងស្រុក និងក្រៅសក្រុក ត្រូវបានប្រកាសបិទទាំងស្រុង ដែលជាវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសនេះ ហើយចិន ជាប្រទេសចាប់ផ្តើមមុនគេ ។ បន្ទាប់ពីចិន មានប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក បានចេញវិធានការបិទជើងហោះហើរ...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើង កុំចាកចេញពីទ្វារ សម្រាប់ការសន្ទនា ដោយបើកចំហ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ប្រទេសកូរ៉េទាំងពីរ ដើម្បីកសាងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្អែកលើស្មារតី នៃកិច្ចព្រមព្រៀងកំពូល ជាប្រវត្តិសាស្ត្រឆ្នាំ២០០០ ។ លោកបានឲ្យដឹង នៅក្នុងសារជាវីដេអូ សម្រាប់ព្រឹត្តិការណ៍ផ្លូវការមួយ ដើម្បីរំលឹក ដល់កិច្ចប្រជុំកំពូលលើកដំបូង រវាងមេដឹកនាំកូរ៉េទាំងពីរថា“ ចំពោះប្រទេសកូរ៉េខាងជើង...
សេអ៊ូល ៖ យោធាកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិនិត្យឡើងវិញនូវផែនការ ដើម្បីចូលទៅក្នុងតំបន់ព្រំដែន ដែលរំសាយអាវុធ ក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េ មួយថ្ងៃបន្ទាប់ ពីកូរ៉េខាងជើង បានគំរាមចាត់វិធានការ យោធាលើការបញ្ជូនខិត្តប័ណ្ណ របស់សកម្មជនមកពីកូរ៉េខាងត្បូង។ អគ្គសេនាធិការកង ទ័ពប្រជាជនកូរ៉េ ក៏បានបង្ហើបឱ្យដឹងថា កូរ៉េខាងជើងនឹងបញ្ជូនខិត្តប័ណ្ណឃោសនាផ្ទាល់ខ្លួន របស់ខ្លួនចូលទៅខាងត្បូង ដោយនិយាយថា ខ្លួនកំពុងពិចារណា បើកតំបន់ជួរមុខ និងដែនទឹកនៅឆ្នេរ...
បរទេស៖ ទាហានឥណ្ឌាចំនួន ៣ នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកង កំលាំងចិននៅតំបន់ Ladakh ក្នុងតំបន់ជម្លោះកាស្មៀរ ។ កងទ័ពឥណ្ឌាបាននិយាយថា “មន្រ្តីយោធាជាន់ខ្ពស់ នៃភាគីទាំងពីរ កំពុងប្រជុំគ្នា ដើម្បីដោះស្រាយស្ថានភាព” ដោយបន្ថែមថា ភាគីទាំងពីរបានរងគ្រោះ ពីការប៉ះទង្គិចគ្នានេះ។នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅរសៀលថ្ងៃទី១៦ ខែមិថុនា...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជម្ងឺកូវីដ–១៩។ ចាប់តាំងពីមានការផ្ទុះ រាលដាលនៃជម្ងឺកូវីដ–១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ ការឧបត្ថម្ភម៉ាសអាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការ ជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរជាពិសេស ពលករ–ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង ២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់) សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់) ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារ) ប្រទេសជប៉ុន (ចំនួន១.២៨៩នាក់) អេហ្ស៊ីប (ចំនួន១១០នាក់) សិង្ហបុរី (ចំនួន៥៤នាក់) ប្រទេសវៀតណាម (ចំនួន៥១នាក់) និងនៅប្រទេសដទៃទៀតផងដែរ។ នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្ត ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ មនុស្ស និងការរំលោភបំពាន ផ្សេងៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន៕