ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ​ ជាប់គាំងនៅម៉ាឡេស៊ី មកដល់ កម្ពុជាដោយ សុវត្ថិភាព

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ី គិតទាំងអ្នកជាប់គាំង ខកដំណើរជាងមួយខែកន្លះចំនួន ២១២នាក់ បានមកដល់កម្ពុជា ដោយសុវត្ថិភាពហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ការវិលត្រឡប់របស់ពលរដ្ឋខ្មែរ បន្ទាប់ពីលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូត ម៉ាឡេស៉ី ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរ ជូនពួកគេមកកាន់ប្រទេស កំណើតវិញ។

សូមបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋខ្មែរ ទាំង២១២ នាក់ ខាងលើ មានតែ ១១៥នាក់ប៉ុណ្ណោះដែលបានជាប់គាំង នៅម៉ាឡេស៊ី ខកដំណើរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដោយហេតុ មានអ្នកដំណើរខ្លះ ពុំបានផ្តល់ព័ត៌មានមកស្ថានទូត និងមួយចំនួនសំរេច មិនត្រឡប់ទៅកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ពីព្រោះ ត្រូវចូលធ្វើការវិញ ឬអ្នកខ្លះទៀត ជិតដល់ពេលត្រូវចូលរៀនវិញ ផងដែរ៕ ដោយ៖ធី លីថូ

To Top