ស្វាយរៀង៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ កុំភ្លេចធ្វើអនាម័យជាប្រចាំ និងបន្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតពាសពេញពិភពលោក ខណៈស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានៅតែមាន អ្នកឆ្លងថ្មីនៅឡើយ ហើយមិនត្រូវភ្លេចខ្លួននោះទេ។ ការថ្លែងរបស់លោក អភិបាលស្រុកកំពង់រោទិ៍បែបនេះ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ធ្វើឡើងនៅក្នុងពិធី ចែកអំណោយរបស់ សមាគមមនុស្សចាស់ជរានិងអភិវឌ្ឍន៍ កុមារវត្តកោះអណ្តែតនិងក្រុមហ៊ុនឡាក់គីរ៉ូប៊ី...
បរទេស៖ទ័ពជើងទឹកបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ធ្វើឡើងដោយនាវាមុជទឹកចុងក្រោយនៅក្នុងកងនាវាទ័ពជើងទឹក ដើម្បីទទួលបានការធ្វើទំនើបកម្មមីស៊ីល។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីទ័ពជើងទឹកបារាំង បាននិយាយប្រាប់ថា មីស៊ីលនោះបានហោះឆ្លងមហាសមុទ្រអាត្លង់ទិក ដោយវាយប្រហារតំបន់មួយនៅដែនសមុទ្រ ដែលស្ថិតនៅចម្ងាយជិត៤០០ម៉ាយខាងកើតប្រទេសព័រតូរីកូ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា “ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងដោយគ្មានក្បាលគ្រាប់នុយក្លេអ៊ែ...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ ចំពោះបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្ម លើមន្ត្រីស៊ើបអង្កេត របស់តុលាការ ដែលកំពុងតែធ្វើការស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មសង្គ្រាម បង្កឡើងដោយយោធាអាមេរិក នៅលើទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ...
បរទេស៖ ប្រទេសចិន កំពុងតែធ្វើការថ្កោលទោស រិះគន់សហរដ្ឋអាមេរិក បន្ទាប់ពីមានការចាប់ខ្លួន ជនជាតិចិនមួយរូប ដោយចោទប្រកាន់ ពីបទបង្កើតសេចក្តីថ្លែងការណ៍មិនពិត ស្តីពីពាក្យ ស្នើសុំទិដ្ឋាការរបស់គាត់ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ កាសែតចិន South Chana Post បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១១៧,២៨២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៦០,៣៩៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៤៣៥នាក់ ។...
បរទេស៖ ចាប់ពីថ្ងៃច័ន្ទតទៅ សួនសត្វចំនួន ៦ នៅក្នុងប្រទេសថស នឹងបើកជាថ្មីសម្រាប់ភ្ញៀវទេសចរដោយមិនគិតថ្លៃ ចំណែកឧទ្យានជាតិ ១២៧ផ្សេងទៀត ក៏គ្រោងនឹងបើកទ្វារជាថ្មីម្តងទៀតផងដែរក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថាសួនសត្វ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមអ្នកសេដ្ឋវិទូ បានធ្វើការព្រមានទៅលើហានិភ័យដែលកើនឡើងដែលជារលកទី២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក ខណៈដែលកំពុងធ្វើការបើកដំណើរការឡើងវិញនៅទូទាំងរដ្ឋ ។ ក្រុមអ្នកសេដ្ឋវិទូ បម្រើការងារនៅឯ Wells Fargo Securities Economics Group បានសរសេររបាយការណ៍មួយ កាលពីថ្ងៃសុក្រថា “ការបើកសេដ្ឋកិច្ចឡើងវិញ ដោយគ្មានវ៉ាក់សាំង គឺបង្ហាញឲ្យឃើញអំពីហានិភ័យផ្សេងៗ...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ិកស៊ិក ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥.២២២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥០៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកើនដល់១៣៩.១៩៦នាក់ និងមានអ្នកស្លាប់១៦.៤៤៨នាក់ ។ ក្រុមអាជ្ញាធរម៉ិកស៊ិក បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺពិតប្រាកដ គឺមានកម្រិតខ្ពស់ជាងការរាប់ទៅទៀត ។ សាកលវិទ្យាល័យ...
បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែមិថុនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការប្រកាស សន្យាម្តងទៀតថា ខ្លួននឹងបន្តធ្វើការ កាត់បន្ថយកងកម្លាំង យោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ិរ៉ាក់ ហើយខ្លួនមិនដែលមានផែនការ ក្នុងការដាក់ទីតាំង នៅប្រទេសនេះ ជារៀងរហូតឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រវាងភាគីអាមេរិក និងអ៊ីរ៉ាក់ បានបញ្ជាក់បន្ថែមទៀតថា ក្រុមគណប្រតិភូ នៃប្រទេសអ៊ីរ៉ាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមទិន្នន័យ បានមកពីក្រសួងសុខាភិបាល ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បាននាំមុខ ចក្រភពអង់គ្លេស ដែលក្លាយជា ប្រទេសមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លំដាប់លេខ២ លើពិភពលោក ។ ក្រសួងបានបញ្ជាក់ កាលពីយប់ថ្ងៃសុក្រថា មានអ្នកស្លាប់ថ្មីចំនួន៩០៩នាក់ ក្នុងរយៈពេល...