ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ តាមរបាយការណ៍ របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបាន រកឃើញគ្រឿងញៀន ជាង៤ពាន់ករណី កើនឡើងជាង២៧ភាគរយ...
នាព្រឹកថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន...
ការទន្ទឹងរង់ចាំរបស់ទស្សនិកជនអស់រយៈពេលកន្លះឆ្នាំដើម្បីដឹងថា នរណាជាអធិរាជលំដាប់កំពូលបំផុត ក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE រដូវកាលទី២ ទម្ងន់៥៧គីឡូក្រាម នៅ PNN នឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី៥ខែកក្កដាឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ នៅពេល វ៉ាន់ វឿន ឡើងតតាំងទល់នឹង អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស និងប្រាក់រង្វាន់៤០លានរៀល។ ខ្លាកំណាចទាំង២នេះបានឆ្លងកាត់...
បរទេស៖ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅប្រទេសបារំាង នាថ្ងៃពុធនេះ បាននិយាយប្រាប់ថា ទីក្រុងប៉ារីសទើបបានជូនដំណឹង ដល់អង្គការណាតូថា ខ្លួននឹងផ្អាកមិនចូលរួម ក្នុងប្រតិបត្តិការទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ានេ ក្រោយការស៊ើបអង្កេតលើឧប្បត្តិហេតុមួយ រវាងនាវាចម្បាំងបារាំងនិងតួកគី មិនគាំទ្រដល់ការអះអាង របស់ទីក្រុងប៉ារីស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ បន្ទាប់ពីមានជម្លោះព្រំដែន ជាមួយចិននៅតំបន់ Ladakh រួចមក ប្រទេសឥណ្ឌា បានចាប់ផ្តើមវាយលុកសេដ្ឋកិច្ច លើប្រទេសចិន ដោយហាមឃាត់កម្មវិធីចិន ចំនួន ៥៩ នៅថ្ងៃច័ន្ទ និងត្រួតពិនិត្យការនាំចូលរបស់ចិន នៅកំពង់ផែរបស់ខ្លួន។ ក្រោយមក ក្រសួងពាណិជ្ជកម្មចិន បានអំពាវនាវ ឱ្យរដ្ឋាភិបាលទីក្រុងញូវដែលី កែតម្រូវសកម្មភាពរើសអើងរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុនចិន។ យោងតាមសារព័ត៌មាន Sputnik...
កណ្តាល ៖ ដើម្បីសម្រួលដល់ជីវភាពខ្វះខាត ប្រចាំថ្ងៃមេប៉ុស្តិ៍ឃុំព្រែកអំបិល និងសមាជិកឃុំ បានយកអំណោយសំភារៈ មួយចំនួនប្រគល់ ជូនស្ត្រីមេម៉ាយ ហើយមានជំងឺប្រចាំកាយ។ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំបិល បាន នាំយកថវិកា និងសម្ភារៈមួយចំនួនទៅចែក ជូនគ្រួសារក្រីក្រ១គ្រួសារ ឈ្មោះ...
បរទេស៖ ប្រទេសចិន បានប្តេជ្ញាបន្តការចរចា ជាមួយអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរំខាន ដោយជំងឺ កូវីដ១៩ ។ ប្រទេសចិននិងអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ដើម្បីអនុវត្តឱ្យបានពេញលេញ សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូង និងបន្តការចរចាស្តីពី COC ដែលមានប្រសិទ្ធិភាព។ ក្រសួងការបរទេសវៀតណាម បាននិយាយថា...
បរទេស៖ ប្រទេសអូស្រ្តាលី កំពុងពិចារណាយ៉ាងសកម្ម ក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់ប្រជាជនហុងកុង ដើម្បីឆ្លើយតបនឹងច្បាប់សន្តិសុខថ្មី របស់ប្រទេសចិន។ ការពិចារណា របស់អូស្រា្តលីនេះ ទំនងជាបង្កភាពតានតឹងបន្ថែមទៀត ជាមួយទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ជួយជំរុញដល់រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាព។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ...
ភ្នំពេញ ៖ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ បានឲ្យដឹងថា ក្នុងឆមាស ទី១ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើរថយន្តដឹកកម្មករ និយោជិត បានកើត ឡើងចំនួន៨ករណី និងបង្កឲ្យមានជនរងគ្រោះ ចំនួន២២៣នាក់ ។ យោងតាមគេហទំព័ហ្វេស ប៊ុករបស់ បេឡាជាតិ របបសន្តិសុខសង្គម...