ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប បម្រើដល់វិស័យទូរគមនាគមន៍ ដែលមានឈ្មោះ APSTAR-6D ឆ្ពោះទៅកាន់ដងតារាវិថី តាមការគ្រោងទុក ដោយបាញ់ ចេញពីមជ្ឈមណ្ឌល បង្ហោះផ្កាយរណប Xichang កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា ផ្កាយរណបបម្រើទូរគមនាគមន៍ APSTAR-6D...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងឲ្យដឹងថា ពលរដ្ឋខ្មែរមកពីប្រទេសម៉ាឡេស៊ីចំនួន ១៣២នាក់ នឹងមកដល់ភ្នំពេញ នាវេលាម៉ោង ៩៖៥០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ។
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសន្និដ្ឋានមិនត្រឹមត្រូវ និងបង្កអោយមានការភាន់ច្រទ្បំ របស់លោក David Kaye អ្នករាយការណ៍ពិសេសស្តីពី សេរីភាពនៃការបញ្ចេញមតិ (ហៅកាត់ថា អ្នករាយការណ៍ពិសេស) ពាក់ព័ន្ធនឹងការឆ្លើយតប ចំពោះមេរោគកូវីដ១៩ របស់កម្ពុជា ដែលបានដាក់បញ្ចូលនូវ គោលការណ៍សិទ្ធិមនុស្ស។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១០...
បរាជ័យលើមុខរបរអាច មិនមែនគ្រាន់តែជាការខាតបង់ ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិតវាគឺជាមេរៀនបង្រៀន អោយបុគ្គលបរាជ័យឆ្ពោះទៅ រកភាពជោគជ័យតែប៉ុណ្ណោះ ដរាបណាយើងនៅតែបន្តស្វែងរក វិធីសាស្រ្តផ្សេងៗធ្វើវាអោយបាន។ លើកនេះយើងសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់ នឹងទទួលបានជោគជ័យ ជាមួយមុខរបរថ្មីនៃការចិញ្ចឹមមាន់ស្រែ របស់គាត់ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ដែលរៀន ចេះពីការបរាជ័យកាលពីមុន។...
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែបន្ត ធ្វើការដើម្បីបង្កើតការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង និងមានក្តីសង្ឃឹមយ៉ាងខ្លាំងអំពីការបន្តកិច្ចពិភាក្សានេះ។ លោក Pompeo បានធ្វើការកត់សម្គាល់នៅពេល កិច្ចពិភាក្សានុយក្លេអ៊ែររវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានជាប់គាំងដោយសារ ភាពខុសគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយ ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ លោកបានឲ្យដឹងថា“ យើងបន្តធ្វើការដើម្បីបង្កើតការសន្ទនា និងមានការសន្ទនាយ៉ាងសំខាន់អំពីរបៀបដែលយើងអាចផ្តល់នូវលទ្ធផលល្អ...
សេអ៊ូល៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានលើកឡើងថា កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង មានប្រយោជន៍សម្រាប់តែអាមេរិកប៉ុណ្ណោះ គ្មានអ្វីសំខាន់សម្រាប់កូរ៉េខាងជើងនោះទេ។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងជើង មិនមានការប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលមួយទៀត ជាមួយសហរដ្ឋអាមេរិកនោះទេ ដោយបានហៅកិច្ចប្រជុំកំពូលមួយទៀតថា មិនចាំបាច់ និងគ្មានន័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េលោកស្រី គីម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សុវត្ថិភាពសង្គម និងអភិវឌ្ឍសេដ្ឋកិច្ច ទៀតឡេីយ។ ក្នុងងសេក្ដីជូនដំណឹង ស្តីពី ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា របស់ក្រសួងមហាផ្ទៃ ចេញផ្សាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ បានឲ្យដឹងថា “ដោយពិនិត្យឃើញថា មិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អភិបាលរាជធានី ខេត្តត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ ក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានីខេត្ត របស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០២០...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យានយោបាយ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនិងបញ្ហាបេះដូង នៅវេលាម៉ោង ១១:២៣ នាទីតប់នេះ។