អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា លោក Wahidullah Jumazada អ្នកនាំពាក្យ មកពីរដ្ឋបាលខេត្ត បាននិយាយ នៅថ្ងៃអាទិត្យនេះថា ជនស៊ីវិលចំនួន៦នាក់ បានស្លាប់ និងអ្នកផ្សេងទៀត ចំនួន៨នាក់បានរងរបួស ខណៈដែលមានការផ្ទុះគ្រាប់បែក ដែលបង្កប់នៅលើដងផ្លូវមួយ មកលើរថយន្តដឹកអ្នកដំណើរ ធុនតូច១គ្រឿង នៅខេត្ត...
បរទេស៖ ប៉ូលីសក្នុងតំបន់បានប្រកាសថា ប៉ូលីសពីរនាក់ ត្រូវបានបាញ់សម្លាប់ ខណៈដែលឆ្លើយតបនឹងការហៅ តាមទូរស័ព្ទពីផ្ទះមួយ ក្នុងទីក្រុង McAllen នៅភាគខាងត្បូងនៃរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Jim Darling អភិបាលក្រុង...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ក្រុង Tangshan ស្ថិតនៅភាគខាងជើងប្រទេសចិន មានករណីរញ្ជួយដីមួយកម្រិត៤.៧រ៉ិចទ័រ នៅថ្ងៃអាទិត្យនេះ ។ នេនេះបើយោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យនិងភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹង ដែលជាតំបន់ធ្លាប់រងគ្រោះធ្ងន់ធ្ងរ បំផុត ក្នុងឆ្នាំ១៩៧៦...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ទូរទស្សន៍ CNN បានលើកឡើងនៅក្នុងការវិភាគស៊ីជម្រៅ នាពេលបច្ចុប្បន្ននេះថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងភាពជាប់គាំងក្នុង “រណ្តៅដ៏ជ្រៅដោយជំងឺកូវីដ” ជាមួយគ្នានេះដែរ មិនទាន់មានផែនការណាមួយ ដែលអាចចាកចេញ ពីរណ្តៅដ៏ជ្រៅនេះ នៅឡើយទេ” ។ ការវិភាគត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តីក្នុង...
A South Korean based religious group named Shincheonji Church of Jesus said that over 4,000 church members who recovered from COVID-19 are...
បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសបង់ក្លាដេស ត្រូវបានគេរាយការណ៍មកថា មានពលរដ្ឋប្រមាណជាង១,៣លាននាក់ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ ។ យោងតាមទិន្នន័យដែលបានប្រកាសឲ្យដឹងជាផ្លូវការកាលពីថ្ងៃអាទិត្យថា គ្រោះទឹកជំនន់ បានជន់លិចនៅលើវិថីនានានៅក្រុង Sunamganj ប្រទេសបង់ក្លាដេស ។ គ្រោះទឹកជំនន់បានបង្កឲ្យជន់លិចផ្លូវជាច្រើននៅបង់ក្លាដេស ដោយមានពលរដ្ឋលើសពី១,៣លាននាក់រងនូវផលប៉ះពាល់ និងពលរដ្ឋរាប់ពាន់គ្រួសារបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប៉េកាំង៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ (NDRC) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានត្រៀមថវិកាសរុបចំនួន ៣០៩ លានយ័ន (ប្រហែល ៤៤,២ លានដុល្លារអាមេរិក) សម្រាប់ជាជំនួយសង្គ្រោះ នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិដែលបានគ្រោងទុកដោយ NDRC ត្រូវបានបញ្ជូនទៅតំបន់ដែលរងការវាយប្រហារដោយទឹកជំនន់រួមមាននៅ Anhui,...
ភ្នំពេញ៖ គិតត្រឹមឆមាសទី១ (មករា-មិថុនា)អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យ ចំណូលអនឡាញចំនួន ប្រមាណ ១៦៨៤ ,០៧ លាន ដុល្លារ ស្មើនឹង៥៩,០៩% នៃផែនការប្រចាំឆ្នាំ បើធៀបនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៩ មានការកើនឡើងចំនួន ប្រមាណជា ១៨១,៦៨ លានដុល្លារ ស្មើនឹង ១២%។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ថ្មីចំនួន៤៤នាក់ គិតត្រឹមម៉ោងសូន្យ ព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក បើប្រៀបធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខអ្នកឆ្លង ជំងឺសរុបចំនួន១៣.៤១៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី៤០នាក់ ក្នុងរយៈពេល២ថ្ងៃមកនេះ ស្របពេលមានការបន្តប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយតូច និងករណីនាំចូលពីខាងក្រៅ ។ ក្នុងចំណោមករណីថ្មី...
ហាណូយ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink បាននិយាយមុនខួប ២៥ ឆ្នាំនៃចំណងការទូតរបស់ប្រទេសទាំងពីរថា មិត្តភាពរវាងប្រទេសវៀតណាម អាមេរិក គឺខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃទី ១១ ខែកក្កដាឆ្នាំ ១៩៩៥...