ព័ត៌មានជាតិ

ឆមាសទី១ កម្ពុជាប្រមូល ចំណូលពន្ធជាង១ពាន់លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ (មករា-មិថុនា)អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យ ចំណូលអនឡាញចំនួន ប្រមាណ ១៦៨៤ ,០៧ លាន ដុល្លារ ស្មើនឹង៥៩,០៩% នៃផែនការប្រចាំឆ្នាំ បើធៀបនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៩ មានការកើនឡើងចំនួន ប្រមាណជា ១៨១,៦៨ លានដុល្លារ ស្មើនឹង ១២%។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា សម្រាប់ខែមិថុនា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ប្រមាណជា ១៩៩,៨០លានដុល្លារ ស្មើនឹង ៧,០១% នៃផែនការប្រចាំឆ្នាំ។

គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ ២ នៅរក្សាកំណើនគួរឲ្យកត់សម្គាល់ក្នុង នោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៨៥,០៦ប៊ីលាន រៀល ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ចំនួន៦៣,៧៩ ប៊ីលានរៀល ប្រមាណ ៤ ,៨៣% និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០,១៨ ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើង ចំនួន៥០៧,២៦ ប៊ីលានរៀល ប្រមាណ ២៣,០៣% ៕ ដោយ៖ធី លីថូ

To Top