ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៤៤នាក់ នាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុបលើសពី១៣.០០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ថ្មីចំនួន៤៤នាក់ គិតត្រឹមម៉ោងសូន្យ ព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក បើប្រៀបធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខអ្នកឆ្លង ជំងឺសរុបចំនួន១៣.៤១៧នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី៤០នាក់ ក្នុងរយៈពេល២ថ្ងៃមកនេះ ស្របពេលមានការបន្តប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយតូច និងករណីនាំចូលពីខាងក្រៅ ។

ក្នុងចំណោមករណីថ្មី មាន២៣នាក់ជាអ្នកមកពីបរទេស ហើយការដកបម្រាម ដែលដាក់បញ្ចូលគ្នានូវតួលេខ គឺមានចំនួន១.៨២៩នាក់ ។ ការឆ្លងជំងឺបានកើនឡើងដែលតួលេខទ្វេដងក្នុងរយៈពេល១៧ថ្ងៃជាបន្តបន្ទាប់ ។

ការឆ្លងជំងឺក្នុងពេលប្រមូលផ្តុំគ្នា ទ្រង់ទ្រាយតូច ត្រូវបានរកឃើញ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រមូលផ្តុំ នៃការចូលរួមពិធីបុណ្យសាសនា និងការបើកពាណិជ្ជកម្ម នៅខាងក្រៅផ្ទះ ។

មានម្នាក់ទៀតហើយ ដែលបានស្លាប់ត្រូវបានគេបញ្ជាក់ឲ្យដឹង ដោយតួលេខ នៃអ្នកស្លាប់បានកើនឡើងដល់២៨៩នាក់ ។ សរុបអត្រានៃអ្នកស្លាប់មានចំនួន២.១៥ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top