បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ព អាកាសសហរដ្ឋអាមរិក នឹងទិញយន្តហោះចម្បាំង ដែលហោះឡើង និងចុះចតធម្មតា F-35A ដែលដំបូងឡើយផលិត សម្រាប់ប្រទេសតួកគី ជាផ្នែកនៃកំណែប្រែកុងត្រា ៨៦២ដុល្លារ ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក និងប្រទេសចិន អាចនឹងនៅតែធ្វើការងាររួមគ្នា ប្រឆំាងការអភិវឌ្ឍ អាវុធប្រល័យលោក របស់ប្រទេសកូរ៉េខាងជើង បើទោះជាមានភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ក៏ដោយ។ អនុរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Stephen Biegun បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធប្រល័យលោក...
បរទេស ៖ នៅសប្តាហ៍នេះរដ្ឋាភិបាលចិន បានប្រកាសដាក់កំហិតថា រាល់ការហោះហើរចូល ក្នុងប្រទេសទាំងអស់ ចាំបាច់តម្រូវឲ្យមានចេញជា លិខិតធានាអះអាងថា គ្មានវត្តមាន នៃអ្នកផ្ទុកវិរុសកូវីដ១៩ឡើយ។ ប្រទេសចិន ត្រូវបានគេដឹងហើយថា បានដកបម្រាមធ្វើដំណើរ សម្រាប់ជនបរទេសទាំងអស់ រួចរាល់ហើយចាប់តាំងតែពីបានធ្វើបែបនេះ កាលពីខែមិនាកន្លងទៅ ដើម្បីជៀសវាងការរីករាលដាល កាន់តែខ្លាំងនៅក្នុងប្រទេស ដោយសារតែបច្ចុប្បន្នខ្លួន អាចគ្រប់គ្រងស្ថានភាពឆ្លង បានយ៉ាងល្អត្រឹមត្រូវ។ គួរបញ្ជាក់មុនការ...
ប្រ៊ុចស៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុករបស់ប្រទេស ប៊ែលហ្ស៊ិក បានរាយការណ៍ថា អគ្គីភ័យមួយបានកើតឡើង នៅវេលាម៉ោង១០យប់ ត្រូវនឹងម៉ោង២០និង០០នាទីម៉ោងសកល កាលពីថ្ងៃពុធ នៅជិតច្រកព្រលានយន្តហោះ Liege Airport ។ យោងតាមការចុះផ្សាយ របស់កាសែត Sudpresse បានឲ្យដឹងថា...
កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី ១ និងលើកទិសដៅឆមាសទី ២ នាព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ លោកអ៊ុន ចាន់ដា ប្រធានសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានប្រាប់ឲ្យមន្ត្រី ខិតខំបន្តធ្វើការងារ អោយបានល្អប្រសើរ ក្នុងការចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក ថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។ ក្នុងសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យថ្នាក់ដឹកនាំ មូលដ្ឋានគ្រប់ជាន់ថ្នាក់ រាជធានី-ខេត្ត ត្រូវជំរុញចលនាប្រជាជន កំចាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ និងការពារជំងឺឈីក (CHOK) ព្រោះជំងឺនេះ ដូចគ្នាទៅនិងជំងឺគ្រុនឈាមផងដែរ។ សូមរំលឹកថា នាពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក...
ភ្នំពេញ៖ អង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជារក្សាការសន្យាថា នឹងដោះលែង អ្នកជាប់ឃុំចំនួន ១០០០០នាក់ ក្នុងនោះ មានអ្នកដែល ប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរីរុសកូវីដ១៩ និង អ្នកជាប់ឃុំដទៃទៀតដែលបានប្រព្រឹត្តបទល្មើស ស្រាល ក៏ដូចជា ស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ឧទ្ធម្ភាគចក្ររបស់ប្រទេស កូឡំប៊ីមួយគ្រឿង បានធ្លាក់នៅថ្ងៃនេះ ហើយបណ្តាលឲ្យមានអ្នកស្លាប់ យ៉ាងហោចណាស់៩នាក់ និងរបួស៦នាក់ផង។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់យោធាកូឡំប៊ី បានបង្ហោះ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ជាសំណាងអាក្រក់បំផុត សម្រាប់ប្រទេស ដោយហេតុការណ៍គ្រោះថ្នាក់...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ បាននិយាយ នៅថ្ងៃពុធថា ប្រទេសជប៉ុននឹងចាប់ផ្តើមការចរចារដើម្បីធ្វើដំណើរអាជីវកម្មឡើងវិញជាមួយប្រទេសនិងតំបន់ចំនួន ១០ រួមមាន ប្រទេសចិន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំក្រុមការងារ ប្រយុទ្ធប្រឆាំងវីរុស...