ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំពីនីតិវិធី ចុះបញ្ជី និងគ្រប់គ្រង ការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក ថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។

ក្នុងសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់ សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មាន អំពីចំនួនមនុស្សដែលស្នាក់នៅ ក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាន នៃទីតាំងប្រមូលផ្ដុំ។

នៅក្នុងសេចក្ដីណែនាំនេះ ក៏បានបញ្ជាក់ដែរថា ឯកសារនេះពុំអាចប្រើប្រាស់ធ្វើជាឯកសារ សម្រាប់អះអាង ឬបញ្ជាក់ពីភាពជា កម្មសិទ្ធិលើលំនៅឋាន បានឡើយ និងផ្ដល់បានតែមួយគត់ ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ ដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅ ក្នុងលំនៅឋានអចិន្ដ្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល គ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋាន លើសពីមួយក៏ដោយ ។

ហើយ ប្រជាពលរដ្ឋ គ្រប់រូបរួមទាំង ជនបរទេសអន្ដោប្រវេសន្ដ ដែលកំពុងរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅ មួយជាកំណត់នៅលំនៅឋាន ដែលខ្លួនស្នាក់នៅអចិន្ដ្រៃយ៍ ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ៖

To Top