ព័ត៌មានអន្តរជាតិ

ទំាងយប់! អគ្គីភ័យឆាបឆេះចេញ ពីច្រកជិតព្រលានយន្ត ហោះ នៅប៊ែលហ្ស៊ិក តែអាចគ្រប់គ្រង ស្ថានការណ៍បាន

ប្រ៊ុចស៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុករបស់ប្រទេស ប៊ែលហ្ស៊ិក បានរាយការណ៍ថា អគ្គីភ័យមួយបានកើតឡើង នៅវេលាម៉ោង១០យប់ ត្រូវនឹងម៉ោង២០និង០០នាទីម៉ោងសកល កាលពីថ្ងៃពុធ នៅជិតច្រកព្រលានយន្តហោះ Liege Airport ។

យោងតាមការចុះផ្សាយ របស់កាសែត Sudpresse បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យ បានគ្រប់គ្រងស្ថានការណ៍ បានដោយបញ្ឈប់ការឆាបឆេះ រហូតដល់ម៉ោងប្រមាណ១១យប់ ។

កាសែតដដែលនេះបានចុះផ្សាយថា មិនមានយន្តហោះណាមួយ ដែលបានរងនូវផលប៉ះពាល់នោះទេ ហើយបុគ្គលិកបម្រើការងារ នៅទីនោះក៏មានសុវត្ថិភាពដែរ ប៉ុន្តែ រាល់ការហោះហើរទាំងឡាយ នឹងអាចផ្អាករហូតដល់ មានការប្រកាសជាថ្មី ។

គួរបញ្ជាក់ថា ព្រលានយន្តហោះ Liege គឺជាព្រលានយន្តហោះដែលធំបំផុត នៅក្នុងប្រទេសប៊ែលហ្ស៊ិក ដែលដើរតួយ៉ាងសំខាន់បំផុតនៅទ្វីបអឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top