បរទេស៖ នៅថ្ងៃព្រហស្បតិ៍ តុលាការកំពូលប្រទេសថៃ បានកាត់ទោសអតីតនាយករដ្ឋមន្រ្តី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទកាន់កាប់ភាគហ៊ុនខុសច្បាប់ នៅក្នុងក្រុមហ៊ុនសម្បទានទូរស័ព្ទ និងទំនាស់ផលប្រយោជន៍ ហើយថែមទាំងចេញដីកា ចាប់ខ្លួនលោកថែមទៀតផង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ក្រុមមន្រ្តីសន្តិសុខបានឲ្ុដឹងថាសម្ព័ន្ធមិត្ត នៃក្រុមភេរវកម្ម ដែលមានគោលបំណង ធ្វើឱ្យអស្ថេរភាពសន្តិភាព នៅអាស៊ីខាងត្បូង កំពុងលេចចេញជារូបរាង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលកងទ័ពអាមេរិក បានដកខ្លួនចេញពីប្រទេស ដែលហែកហួរដោយសង្គ្រាម។ ពួកគេបានឲ្យដឹងថាសម្ព័ន្ធភាពនេះ គ្រោងនឹងបង្កើនការវាយប្រហារ នៅក្នុងតំបន់ផ្សេងទៀត នៅអាស៊ីខាងត្បូង រួមទាំងប្រឆាំងនឹងកងទ័ពនៅកាស្មៀរ របស់ប្រទេសឥណ្ឌាផងដែរ អង្គការសកម្មប្រយុទ្ធមានមូលដ្ឋាននៅប៉ាគីស្ថាន, Lashker-e-Taiba និង Jaish-e-Mohammed, តាលីបង់អាហ្វហ្គានីស្ថាន...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោល ចំពោះការចេញផ្សាយរបាយ ការណ៍របស់ក្រុមអង្គការ សង្គមស៊ីវិលចំនួន ៣ពាក់ព័ន្ធ នឹងសិទ្ធិមនុស្សថា គៗមានភាពមិនច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ ហើយមិនអាច យកជាការបាន នោះទេ ។ ការលើកឡើងនេះ បន្ទាប់ពីអង្គការចំនួន៣គឺមជ្ឈ មណ្ឌលសិទ្ធិមនុស្សកម្ពុជា...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលកើតចេញក្នុង សហគមន៍កាលពីថ្ងៃពុធ ក្នុងនោះបូករួមទាំងមនុស្សម្នាក់ នៅរដ្ឋធានីហាណូយផងដែរ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺបានកើនឡើងដល់ ៤៥០នាក់ ។ ក្រសួងបានឲ្យដឹងថា ៨នាក់ក្នុងចំណោមករណីថ្មី...
តូក្យូ៖ អ្នកបើកយន្តហោះចម្បាំង របស់ជប៉ុននៅទីក្រុងតូក្យូ លោកវរសេនីយ៍ទោ Takamichi Shirota មានលើកឡើងថា ប្រទេសរបស់លោកកំពុងរង សម្ពាធកាន់តែខ្លាំងពីលើអាកាស ដែលជាសម្ពាធដាក់ដោយប្រទេសចិន ហើយក្រុមអ្នកវិភាគបានលើកឡើងថា វាជាសម្ពាធដែលប្រទេសដទៃទៀតមួយចំនួនប្រឈមមុខ។ ច្រើនជាងពីរដងក្នុងមួយថ្ងៃ អ្នកបើកយន្តហោះចម្បាំងរបស់ជប៉ុន បានលឺសំឡេងរោទិ៍ស្រែកឡើងពីកន្លែងអង្គុយត្រៀម រត់ទៅយន្ដហោះរបស់ពួកគេ ហើយស្រែកខ្លាំងៗ ជាការត្រៀមខ្លួនស្ទាក់ចាប់ការលុកលុយ ដែលមិនបានកំណត់អត្តសញ្ញាណ ចូលទៅក្នុងដែនអាកាសជប៉ុន។ វាបានកើតឡើងចំពោះកម្លាំង ការពារខ្លួនរបស់អាកាសជប៉ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានសម្រេចចិត្តកាត់បន្ថយ កងទ័ពអាមេរិកនៅអាល្លឺម៉ង់ ពីព្រោះប្រទេសនេះ មិនបានចំណាយប្រាក់គ្រប់គ្រាន់ សម្រាប់ការការពារទេ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងលែងជា អ្នកជញ្ជក់ឈាមទៀតហើយ។ យោធាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសអំពីផែនការដក កងទ័ពដែលអំពាវនាវ ឱ្យដកកងទ័ពប្រហែល ១២.០០០ នាក់ចេញពីកងកម្លាំង សហរដ្ឋអាមេរិកចំនួន...
កំពង់ស្ពឺ៖ លោកអភិបាលខេត្តកំពង់ស្ពឺ និងរៀបចំពិធីបុណ្យគំរប់មួយឆ្នាំ ជូនចំពោះវិញ្ញាណក្ខន្ធលោក ជ័យ សំរ៉ុង ជាអតីតសហការីកាសែត ដើមអម្ពិល ប្រចាំខេត្តកំពង់ស្ពឺ ដែលលោកបានទទួលមរណភាព កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ។ តាមកម្មវិធី ដែលក្រុមការងារ បានរៀបចំបុណ្យនេះ និងប្រារព្ធឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅវត្តចំប៉ា ស្ថិតនៅចំណុចភូមិត្រពាំងតាលួង ឃុំស្គុះ...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត នៃនាយកដ្ឋានច្រកទ្វារទី២ បានធ្វើការ បណ្តេញចេញជនអន្តោប្រវេសន៍វៀតណាមចំនួន ៤៨នាក់ តាមប្រកាសក្រសួងមហាផ្ទៃ ដោយហាម ឃាត់ចូលវិញរយៈពេល៣ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP)នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ ឧត្តមសេនីយ៍ឯក កែម សារិន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃនេះ បានប្រកាសលើកទឹកចិត្តឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីងើបចេញពីកូវីដ១៩ឲ្យបានឆាប់រហ័សឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដោយអមមកជាមួយដោយសារ សង្ខេបនៃគោលនយោបាយរបស់ លោកស្តីពីផលប៉ះពាល់នៃ កូវីដ១៩ទៅលើបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លោក Guterres បាននិយាយថា វិធីសាស្រ្តចំនួន ៤ នឹងមានសារៈសំខាន់នៅក្នុងផែនការ សម្រាប់ការស្តារតំបន់មួយនេះ។ លោកបានបន្តទៀតថា អង្គការសហប្រជាជាតិបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍...