ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីចិនពន្លឿនការចរចា ពិធីសារ អនាម័យ និងភូតគាមអនាម័យ ទៅលើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខា សម្រាប់នាំចេញ ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច និងសំបុកទឹកមាត់ត្រចៀកកាំជាដើម ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់...
កំពង់ចាម ៖ ពិតជាចៃដន្យ និងមានការភ្ញាក់ផ្អើល ដល់បុគ្គលិកបម្រើការងារ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ដោយសារតែមានឥន្ទធនូ រំលេចខ្លួនកោងជុំវិញ បរិវេណនៃអាគារទាំងបួន របស់សាកលវិទ្យាល័យនេះ ។ តាមអ្នកស្រី ចន្ថា ជាបុគ្គលិកបម្រើការងារ នៅក្នុងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា នាល្ងាចថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២០...
បរទេស៖ ការផ្ទុះមួយបានកើតឡើង នៅក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Koriyama ខេត្ត Fukushima ប្រហែលម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក។ បើតាមទូរទស្សន៍ NHK បានរាយការណ៍ថា បុគ្គលិកនិងអតិថិជន ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ហើយការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ប្រេស៊ីល មានអ្នកឆ្លងវីរុសកូរ៉ូណា ហើយគិតត្រឹមថ្ងៃពុធ មានអ្នកស្លាប់រហូតដល់ជាង៩០.០០០នាក់ និងមានអ្នកឆ្លងជំងឺនេះ រហូតដល់ជាង២,៥លាននាក់ និងមានអ្នកឆ្លងថ្មីក្នុង១ថ្ងៃគត់ជិត៧០.០០០នាក់ និងមានអ្នកជំងឺបន្ថែមទៀត ចំនួន១.៥៩៥នាក់ បានស្លាប់ដោយសារវីរុសនេះ ដោយបានកើនឡើងដល់៩០.១៣៤នាក់ ។ យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃមុន ការធ្វើតេស្តរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន៦៩.០៧៤នាក់...
គេតែងតែនិយាយថា “មនុស្សកុំមើលងាយមនុស្ស ថ្ងៃនេះគេក្រមិនប្រាកដថា ថ្ងៃក្រោយគេក្រទៀតនោះទេ” តួយ៉ាងដូចជាអ្នកនាង ហ៊ុង ជីវិរីឌីយ៉ាម៉ង់ ដែលតាំងពីដើមចម មកគាត់គ្រាន់តែជាស្ត្រីមេផ្ទះ គ្មានចំណូល និងគ្មានលុយដូចគេ តែពេលនេះគាត់ប្រឹងប្រែង រហូតមានលុយទិញផ្ទះ ទិញឡាន ក្រោយចូលរកស៊ី ជាមួយក្រុមហ៊ុន Rouy Infinity។ អ្នកនាងហ៊ុង ជីវិរីឌីយ៉ាម៉ង់ បាននិយាយថា តាំងពីដើមឡើយ...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
ភ្នំពេញ៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកដែលធ្លាប់បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗ និងបានធ្វេីចត្តាឡីស័ក បន្តក្នុងខេត្តកំពង់ចាមត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះ បន្ទាប់ពីបានតាមដានសុខភាពរយ:ពេល១៤ថ្ងៃ និងមានលទ្ធផលធ្វេីតេសកូវីត១៩អវិជ្ជមាន ចំនួន២ដង។ សូមរំលឹកថាស្ត្រីខ្មែរសញ្ជាតិអាមេរិក ឈ្មោះ រ៉ូស វីរ៉ាបានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅសណ្ឋាគារមួយកន្លែង ក្នុងខេត្តកំពង់ចាម ហើយអាជ្ញាធរក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃដើម្បីតាមដានសុខភាពជាថ្មីម្ដងទៀតផងដែរ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ថ្ងៃទី៣០...
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ជាខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ក្នុងរយៈពេល ៩៣ឆ្នាំកន្លងមកនេះ កងទ័ពប្រជាជនចិនបានជម្នះ ពុះពាររាល់ឧបសគ្គទាំងឡាយ បានចូលរួមលះបង់យ៉ាងធំធេង ទទួលបានភាពជោគជ័យ យ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ បានកសាងស្នាដៃដ៏មហិមា សម្រាប់សន្តិសុខជាតិ បានរួមចំណែកយ៉ាងធំធេង សម្រាប់សន្តិភាពពិភពលោកផងដែរ។ បច្ចុប្បន្ននេះ កងទ័ពរំដោះប្រជាជនចិន បានដឹកនាំដោយផ្តោតលើ គោលដៅពង្រឹងវិស័យយោធាដែល ស្ថិតក្រោមស្ថានភាពថ្មីនៃបក្ស បានធ្វើដំណើរឆ្ពោះទៅមុខលើវិថី...
បរទេស ៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប្រារព្ធធ្វើសមយុទ្ធយោធាមួយ នៅតំបន់ឈូងសមុទ្រ នាថ្ងៃអង្គារម្សិលមិញនេះ ស្របពេលកំពុងមានភាពតានតឹង កើនកម្តៅខ្លាំងឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នេះបើតាមសេចក្តីរាយការណ៍មួយ ពីទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ ។ ចំណែកយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សមយុទ្ធយោធាអ៊ីរ៉ង់នោះ បានបង្កឲ្យមូលដ្ឋានទ័ពពីរកន្លែងដែលមានកងទ័ពអាមេរិកឈរជើង នៅក្នុងតំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបាននិយាយប្រាប់ថា ការបាញ់មីស៊ីលរបស់ទីក្រុងតេអេរ៉ង់ គឺជាទង្វើគ្មានទំនួលខុសត្រូវ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា បណ្តាប្រទេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសអំពីការកើន ឡើងចំនួនអ្នកឆ្លងជំងឺខ្ពស់ ដូចជាប្រទេស ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១,៥លាននាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន បានកើនឡើងលើសពី១.០០០នាក់ជាលើកដំបូង ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនសរុប នៃអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេស មានរហូតដល់ជាង១,៥លាននាក់...