បរទេស៖ កាលពីដើមខែកក្កដាប្រទេសឥណ្ឌា និងចិន បានយល់ព្រមដកទ័ព របស់ខ្លួនត្រឡប់មកវិញ ដើម្បីធានានូវការផ្តាច់ទំនាក់ទំនង ពេញលេញនៅក្នុងតំបន់ Ladakh បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដ៏អាក្រក់បំផុត រវាងប្រជាជាតិអាស៊ីខាងត្បូងទាំងពីរ ក្នុងរយៈពេលជិត ៥០ ឆ្នាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសទាំងពីរបានប្រឈមមុខគ្នាយ៉ាងខ្លាំង ដែលនាំឲ្យទាហានឥណ្ឌា...
បរទេស៖ កាលពីពាក់កណ្តាលខែមិថុនា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសត្រៀមខ្លួន របស់ក្រុងវ៉ាស៊ីនតោន ក្នុងការដកទាហានអាមេរិកប្រមាណ ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីចោទប្រកាន់រដ្ឋាភិបាល ទីក្រុងប៊ែកឡាំងថា មានភាពមិនស្មោះត្រង់ ក្នុងការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជា ដែលវិលត្រឡប់ពីការធ្វើ ទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ១៩ ជាង១០ម៉ឺននាក់។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជូញដូរមនុស្ស (គ.ជ.ប.ជ)...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០ នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ កំពុងធ្វើការសាវជ្រាវ ក៏បានប្រទះឃើញ មុខសញ្ញានារីសង្ស័យ នៅចំណុចភោជនីយដ្ឋាន Big Easy ផ្លូវ១៧២ សង្កាត់ជ័យជំនះ ក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិ៍នគរបាល ផ្សារកណ្តាលទី១ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជាជនជាតិចិនតៃវ៉ាន់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ៥ថ្ងៃ ជាថ្ងៃសងជំនួស ដែលបានផ្អាកការឈប់សម្រាក កាលពីបុណ្យចូលឆ្នាំ ។ ការអំពាវនាវនេះ ក្នុងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសំណេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី០២ ខែសីហារ ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។ ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មានស្តីពី ដំណើរការ និងនីតិវិធីនៃ គម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME)” នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី ។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសា ធារណជន ឲ្យបានយល់ច្បាស់ពីដំណើរការ...
ភ្នំពេញ ៖ លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្ម អង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល ពេញសកលលោកនោះ បណ្ដាលឲ្យពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញ អាចកាន់តែប្រឈម នឹងភាពងាយរងគ្រោះជាងមុន ដោយសារកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាន នៅមានកម្រិតព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកើនឡើង។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អនុញ្ញាតទទួលពាក្យចូលរៀន រយៈពេលមួយសប្តាហ៍ទៀត ដើម្បីជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា...
ភ្នំពេញ៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន «ផាំងផាំង» របស់កូរ៉េខាងត្បូងជាក្រុមហ៊ុនឯកទេស កសិកម្មពហុវិស័យបានគាំទ្រ ដល់អតីតយុទ្ធជនកម្ពុជា ក្នុងការផលិតពងទា និងសាច់ទាសរីរាង្គ តាមបច្ចេកទេស មកពីកូរ៉េដែលធានា បាននូវគុណភាពត្រឹមត្រូវ ដែលប្រើប្រាស់ប្រភេទ រុក្ខជាតិមកពីកូរ៉េពិតៗ។ ក្នុងពិធីចុះកិច្ចព្រមព្រៀង...