បរទេស ៖ នៅថ្ងៃនេះសារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយថា ក្រុមអ្នកដំណើរកម្សាន្ត វិស្សមកាលរាប់ពាន់នាក់ នៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន បាននាំគ្នាធ្វើដំនើរកំសាន្ត នៅលើឆ្នេរសមុទ្រខ្មៅ ហើយដោយមើលទៅមិនយកចិត្តទុកដាក់ លើវិធានការគម្លាត សុវត្ថិភាព សាធារណៈឡើយ ទោះបីជាចំនួន នៃករណីឆ្លងវីរុសកូវីដ នៅតែមានកម្រិតខ្ពស់ នៅក្នុងប្រទេសទាំងពីរក្តី។ គួរឲ្យដឹងដែរថា ទោះបីជាការ សម្រាក នៅផ្ទះដើម្បី...
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងនឹងស្នើសុំប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី១ ក្នុងអំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រសួងអប់រំមានគម្រោង បើកសាលារៀនឡើងវិញ ចំនួន៣ដំណាក់កាល...
បរទេស៖អាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនអតីតអ្នកសារព័ត៌មានមួយរូប ដោយចោទប្រកាន់ពីបទចែកចាយការណ៍សម្ងាត់យោធា ឲ្យដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសជាសមាជិកណាតូមួយ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្ស៊ី ដែលហៅកាត់ថា FSB បាននិយាយប្រាប់ថា ខ្លួនបានបើកការស៊ើបអង្កេតករណីក្បត់ជាតិ ចំពោះលោក Ivan Safronov។ គួរបញ្ជាក់ថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាមេដឹកនាំអាជីវកម្មធំៗរបស់អាមេរិកដែលមានវត្តមាននៅក្នុងប្រទេសចិនបានធ្វើការស្នើសុំឲ្យភាគីទាំងពីរអាមេរិកនិងចិនគួរបញ្ចប់ការងារខុសគ្នាខាងផ្នែក នយោបាយឲ្យបាន។ លើសពីនេះក្រុមនេះក៏បានអំពាវនាវ ឲ្យចិនអាមេរិកក្នុងការងាកមកពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាកាន់តែខ្លាំងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវិរុសរាតត្បាតកូវីដ១៩ហើយនឹងប្តេជ្ញាចិត្តគាំទ្រ ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សកលលោក។ យោងតាមប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅទីក្រុងសៀងហៃលោក Ker Gibbs បាននិយាយនៅថ្ងៃនេះដែរថា ជាក់ស្តែងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិកនិងចិនគឺមានភាពល្អប្រសើរ បំផុតប៉ុន្តែពួកយើងមើលមិនឃើញថាសកម្មភាពដូចគ្នានេះវាបានកើតឡើងនៅថ្នាក់ជាតិនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ : បន្ទាប់ពីអង្គការ FOUR PAWS បានបង្ហាញពីការឈឺចាប់ របស់សត្វឆ្កែប្រមាណ៣លានក្បាល ដែលត្រូវបានគេសម្លាប់ យកសាច់ នៅកម្ពុជាជារៀងរាល់ឆ្នាំ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញលិខិតមួយហាមឃាត់ការសម្លាប់និងការជួញដូរសត្វឆ្កែយកសាច់នេះតទៀត។ ឆ្លើយតបនឹងសេចក្តីជូនដំណឹង ស្តីពីហាមឃាត់ការធ្វើការអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ(ឆ្កែ) អង្គការ FOUR PAWS នៅព្រឹកថ្ងៃទី៩ កក្កដា...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ចំពោះព័ត៌មានដែលបានបែក ធ្លាយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធសិក្សាអំពីលទ្ធភាព សងថ្ងៃឈប់សម្រាក់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ បន្ទាប់ពីបានផ្អាកការឈប់ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយសារតែវិបត្តិជំងឺកូវីដ១៩ គឺជាព័ត៌មានរដ្ឋបាលដែលមិនទាន់យកជាផ្លូវការ នោះទេ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០...
គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃពុធនេះ ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី ចំនួន៧៦២នាក់ និងមានអ្នកស្លាប់២នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥២.០០៧នាក់ និងមានអ្នកស្លាប់សរុបដល់៣៧៩នាក់ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺចំនួន៩.៥២០នាក់ ទទួលបានការព្យាបាល ក្នុងនោះរាប់ទាំង១៦១នាក់...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកឆ្លងជំងឺកូវីដ១៩ បានបន្តកើនឡើង គិតត្រឹមថ្ងៃពុធនេះ ដោយស្ថានភាពនៅជប៉ុន មានភាពធូរស្បើយបន្តិច ក្នុងរយៈពេល៧ថ្ងៃមកនេះ ។ ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨២នាក់ និងមានអ្នកឆ្លងជំងឺបន្ថែមចំនួន២២.៧៥២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំអ្នកចំនួនអ្នកស្លាប់កើនឡើងដល់២០.៦៤២នាក់ និងអ្នកឆ្លងជំងឺបានកើនឡើងដល់៧៤២.៤១៧នាក់ ។ រដ្ឋាភិបាលក្រុងតូក្យូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង។ តាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា។ បុណ្យរុក្ខទិវា...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រីករាលដាលជុំវិញ ពិភពលោក បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ គិតត្រឹមឆមា សទី១ ឆ្នាំ២០២០នេះ។ យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃ កម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះថា «ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។...