Covid-19

គុយវ៉ែត មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី៧៦២នាក់ នាំឲ្យតួលេខសរុប កើនលើស ៥២.០០០នាក់

គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃពុធនេះ ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី ចំនួន៧៦២នាក់ និងមានអ្នកស្លាប់២នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥២.០០៧នាក់ និងមានអ្នកស្លាប់សរុបដល់៣៧៩នាក់ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺចំនួន៩.៥២០នាក់ ទទួលបានការព្យាបាល ក្នុងនោះរាប់ទាំង១៦១នាក់ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។  

ក្រសួងក៏បានប្រកាសថា អ្នកជំងឺចំនួន៥៩៣នាក់បានជាសះស្បើយ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន៤២.១០៨នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top