ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ នៅរុស្សី និងអ៊ុយក្រែន មិនបានគោរព តាមគោលការណ៍ សុវត្ថិភាពឡើយ

បរទេស ៖ នៅថ្ងៃនេះសារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយថា ក្រុមអ្នកដំណើរកម្សាន្ត វិស្សមកាលរាប់ពាន់នាក់ នៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន បាននាំគ្នាធ្វើដំនើរកំសាន្ត នៅលើឆ្នេរសមុទ្រខ្មៅ ហើយដោយមើលទៅមិនយកចិត្តទុកដាក់ លើវិធានការគម្លាត សុវត្ថិភាព សាធារណៈឡើយ ទោះបីជាចំនួន នៃករណីឆ្លងវីរុសកូវីដ នៅតែមានកម្រិតខ្ពស់ នៅក្នុងប្រទេសទាំងពីរក្តី។

គួរឲ្យដឹងដែរថា ទោះបីជាការ សម្រាក នៅផ្ទះដើម្បី គេចចេញពីកូវីដ១៩ នៅតាមផ្ទះអស់ រយៈពេលជាច្រើនខែមកហើយ ក្តីប៉ុន្តែមកដល់ពេលនេះ មនុស្សមួយចំនួនតូចប៉ុណ្ណោះ ត្រូវបានគេមើលឃើញថា បានធ្វើការពាក់ម៉ាស និងព្យាយាមរក្សាគម្លាត សុវត្ថិភាព ក្នុងពេលដែលពួកគេកំពុងធ្វើការ លំហែកំសាន្តនៅតាមបណ្តាឆ្នេរសមុទ្រ នៃទីក្រុងសូឈី ប្រទេសរុស្សី និងឆ្នេរអូដសាប្រទេស អ៊ុយក្រែន។

ខណៈនេះទិសដៅវិស្សមកាល ដ៏ពេញនិយមនៅអឺរ៉ុប នៅតែត្រូវបានបិទនៅឡើយ សម្រាប់ភ្ញៀវមកពីប្រទេសរុស្ស៊ី និង អ៊ុយក្រែន នៅឡើយដោយសារតែ បណ្តាប្រទេសអ៊ឺរ៉ុប ទាំងនោះយល់ឃើញថា ការផ្លាស់ប្តូរដោយប្រុងប្រយ័ត្ន ក្នុងការលើកយកការរឹតត្បិត លើភ្ញៀវទេសចរ គឺនៅតែជារឿង សំខាន់ដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top
×