ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា ជម្លោះគ្រប់យ៉ាងទាំងអស់ បើសន្សំទុកក្នុងខ្លួន ហាក់ បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល ហើយមានតែ បាត់បង់សុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុណ្ណោះ។ លោកបានលើកឡើងបែបនេះ នៅសាលាឆាន់វត្តដូងជ្រុំ...
ភ្នំពេញ ៖ តបទៅបុគ្គលមួយចំនួន ក្លែងបន្លំព័ត៌មានមិនពិត រដ្ឋបាល ស្រុកត្រាំកក់ ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺថា បុរសដែលបានចងកសម្លាប់ខ្លួននោះ គឺមានជំងឺសរសៃប្រសាទ មិនមែន ដោយសារធនាគាររឹបអូសយកទ្រព្យសម្បត្តិនោះទេ ៕
ភ្នំពេញ ៖ បន្ទាប់ពីបានចេញ ទៅកំសាន្តនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ លោក កឹម សុខា និងភរិយា បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿង ឧបភោគបរិភោគ ដើម្បីប្រគេនដល់ ព្រះសង្ឃនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០៕
បរទេស៖ការវាយប្រហារគ្រាប់បែក មួយធ្វើឡើងដោយកងជីវពលឃឺដ YPG បានសម្លាប់មនុស្សចំនួន៦នាក់ និងរងរបួសមនុស្សចំនួន ១១នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងទីក្រុង Tel Abyad នៅប្រទេសស៊ីរីភាគឦសាន ស្ថិតជិតព្រំដែនតួកគី នេះបើតាមក្រសួងការពារ ជាតិតួកគី។ យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យអភិបាលខេត្ត ក្នុងខេត្ត Sanliurfa ស្ថិតនៅក្នុងប្រទេសតួកគីភាគ អាគ្នេយ៍ បានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកនេះ...
បរទេស៖ប្រទេសរុស្ស៊ីនិង ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើវេតូនៅថ្ងៃអង្គារសប្ដាហ៍នេះ រារាំងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ មិនបន្ទពង្រីកការអនុម័តស្តីពីការដឹក ជញ្ជូនជំនួយពីតួកគីទៅប្រទេសស៊ីរី សម្រាប់រយៈពេលមួយឆ្នាំ បើទោះជាមានការព្រមាន របស់អង្គការសហប្រជាជាតិថា ជីវិតរបស់ជនស៊ីវិលស៊ីរី ពឹងផ្អែកលើការឆ្លងព្រំដែន។ ប្រតិបត្តិការមានរយៈពេលជាង ៦ឆ្នាំ ដែលត្រូវបានអនុញ្ញាតក្នុងពេលបច្ចុប្បន្ននេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ ហើយសមាជិកក្រុមប្រឹក្សាសន្តិសុខនៅសល់ ១៣ប្រទេស ផ្សេងទៀត បានបោះឆ្នោតគាំទ្រ ចំពោះសេចក្តីសម្រេច...
បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានជួបគ្នាជាមួយមន្ត្រី កូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូល សម្រាប់ការពិភាក្សាគ្នា ដ៏ទូលំទូលាយ ស្របពេលមានការ ទទូចពីទីក្រុងព្យុងយ៉ាងថា ខ្លួនគ្មានបំណងវិលត្រឡប់ ទៅរកតុចរចាលុបបំបាត់ នុយក្លេអ៊ែនោះទេ។ លោក Stephen Biegun ដែលដឹកនាំកិច្ចចរចាលំដាប់ការងារ ជាមួយមន្ត្រីកូរ៉េខាងជើង ហើយក្នុង ពេលបច្ចុប្បន្ននេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី០៩-១២ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ...
ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់សន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីអសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រៃវែង» ។ សូមរង់ចាំទស្សនា តាមរយៈផេកហ្វេសប៊ុក ផ្លូវការរបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល DAP News...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១០ ឲ្យកម្មករនិយោជិតសរុបចំនួន ១១,៥៧០នាក់ នៅរោងចក្រ សហគ្រាសចំនួន ១៤ ក្នុងវិស័យកាត់ដេរ ដែលត្រូវបាន ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចាប់វិធានការ របស់រាជរដ្ឋាភិបាល៕
នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។ កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០...