ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាពីយុទ្ធសាស្ត្រ កូរ៉េខាងជើង ស្របពេលទីក្រុងព្យុងយ៉ាង ច្រានចោល កិច្ចពិភាក្សាគ្នា

បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានជួបគ្នាជាមួយមន្ត្រី កូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូល សម្រាប់ការពិភាក្សាគ្នា ដ៏ទូលំទូលាយ ស្របពេលមានការ ទទូចពីទីក្រុងព្យុងយ៉ាងថា ខ្លួនគ្មានបំណងវិលត្រឡប់ ទៅរកតុចរចាលុបបំបាត់ នុយក្លេអ៊ែនោះទេ។

លោក Stephen Biegun ដែលដឹកនាំកិច្ចចរចាលំដាប់ការងារ ជាមួយមន្ត្រីកូរ៉េខាងជើង ហើយក្នុង ពេលបច្ចុប្បន្ននេះ មានទំនួលខុសត្រូវកាន់តែធំ ក្នុងនាមជាអនុរដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក បានជួបគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ហើយលោកក៏គ្រោង នឹងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Cho Sei-young និងប្រធានចរចា នុយក្លេអ៊ែ លោក Lee Do-hoon។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កិច្ចពិភាក្សាគ្នានេះ នឹងទំនងជាគ្របដណ្ដប់លើបញ្ហាជាច្រើន ដែលរួមមានទាំងការ ឆ្លើយតប ចំពោះមេរោគកូរ៉ូណា និងកិច្ចពិភាក្សា ដែលកំពុងតែប្រព្រឹត្តទៅ ជុំវិញការបែងចែកចំណាយលើយោធា ប៉ុន្តែបញ្ហាកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងគ្រប់ដណ្ដប់លេចធ្លោរ ក្នុងរបៀបវារៈ៕
ប្រែសម្រួល៖ប៉ាង កុង

To Top