ជូម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា មូលនិធិកុមារ នៃអង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃសុក្រនេះថា កុមារអាយុក្រោម៥ឆ្នាំ ជិត១,៣លាននាក់ កំពុងប្រឈមនឹងហានិភ័យ នៃភាពខ្វះអាហាររូបត្ថម្ភស្រួចស្រាវ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។ អង្គការយូនីសេហ្វ (UNICEF) ចំនួនកុមារខ្វះអាហារូបត្ថម្ភខ្ពស់បំផុត អាចកាត់បន្ថយបាន តាមរយៈការបំបៅដោះ ពីម្តាយឲ្យបាន៦ខែ ដែលផលិតបានថាមពល...
បរទេស៖ កាំភ្លើងធំដែលប៉ាគីស្ថាន បាញ់ឆ្លងព្រំដែន តាមសេចក្តីរាយការណ៍ បានសម្លាប់ជនស៊ីវិលតិចបំផុត ចំនួន១៥នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ធ្វើឲ្យទីក្រុងកាប៊ុល ជំរុញឲ្យកងកម្លាំងទ័ពជើងគោក និងទ័ពជើងអាកាស បង្កើនការប្រុងប្រយ័ត្ន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា “ប្រសិនបើយោធាប៉ាគីស្ថាន នៅតែបន្តធ្វើការវាយប្រហារដោយកាំភ្លើងធំ ទៅលើទឹកដីអាហ្វហ្គានីស្ថានទៀតនោះ ពួកគេនឹងប្រឈមមុខការសងសឹកវិញ ពីកងទ័ពអាហ្វហ្គានីស្ថាន”។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ នៅក្នុងខែសីហា ឆ្នាំ២០២០នេះ ស្ថានទូតអាមេរិក នឹងផ្តោតលើចំណងផ្នែកមនុស្សធម៌ ដែលធ្វើឲ្យអាមេរិក និងកម្ពុជាបន្ត មានទំនាក់ទំនងជាមួយគ្នាល្អ ដែលជាផ្នែកមួយ នៃការរំលឹក រវាងប្រទេសទាំង២ដល់ខួបលើកទី ៧០ នៃទំនាក់ទំនងការទូត។ នេះបើតាមការចេញផ្សាយរបស់ USAID ប្រចាំកម្ពុជានៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ USAID រៀបរាប់ទៀតថា ក្នុងពេលដែលជនភៀសខ្លួនកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម ត្រូវពង្រឹងនិងទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈវៀតកំពុងផ្ទុះជាខ្លាំង។ នាពេលថ្មីៗនេះ នៅតំបន់ខ្លះនៃប្រទេសវៀតណាម មានការឆ្លងរីករាលដាល នូវជំងឺកូរីដ-១៩ ហើយអាជ្ញាធរវៀតណាម បាននិងកំពុងចាត់វិធានការបិទ...
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២.២៨៩.៤៣០ហិកតា ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន ២.៥៨៨.១៣០ហិកតា ។ ក្នុងចំណោមការបង្កបង្កើន ផលស្រូវរដូវវស្សា ដែលសម្រេចបានជាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះថា «ដំណាក់កាលកូវីដ-១៩...
បរទេស៖ កុំប្រើសាំង ដើម្បីយកមកសម្លាប់មេរោគ, នេះជាការព្រមានដ៏ម៉ឺងម៉ាត់ របស់គីមីវិទូហ្វីលីពីន ដល់សាធារណជន បន្ទាប់ពីប្រធានាធិបតីគឺលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានប្រាប់ប្រជាជនជាថ្មីម្តងទៀត ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ប្រេងសាំងអាចត្រូវបាន ប្រើជាថ្នាំសម្លាប់មេរោគបាន។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកគីមីវិទ្យាចម្រុះរបស់ហ្វីលីពីន បាននិយាយនៅក្នុងទំព័រហ្វេសប៊ុកថា “...
ភ្នំពេញ៖ កម្ពុជា នាំចេញអង្ករដែលបានឆ្លងកាត់ ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ សម្រេចបាន ៤២៦.០៧៣ តោន កើនឡើងប្រមាណ ១១៨.០៦០តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣ តោន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ៣១...
បរទេស៖ អ្នកជំងឺកូវីដ១៩ អាយុ ៧០ ឆ្នាំ ដែលមានជំងឺច្រើនមុខ បានស្លាប់នៅថ្ងៃសុក្រ ដែលនេះជាមរណភាពដំបូង របស់អ្នកដែលឆ្លងជំងឺនេះ នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលបាននិយាយ នៅរសៀលថ្ងៃសុក្រនេះថា “អ្នកជំងឺទី ៤២៨ ”...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីអាកាសធាតុនៅកម្ពុជា ដោយក្រសួងបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ខេត្តមាត់សមុទ្រ និងនៅភាគឦសាន នឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ។ ក្រសួងធនធានទឹកបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះ ហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើងនៅថ្ងៃទី ២...