ភ្នំពេញ ៖ បើតាមប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ លោក ឧកញ៉ា ទៀ វិចិត្រ គឺគ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការលិចទូកនៅកណ្តាលសមុទ្រទេ ដោយក្រុមជួយសង្គ្រោះ សង្រ្គោះទាន់ពេលវេលា។ ក្នុងនោះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការខេត្តបានចុះជួយយ៉ាងសស្រាក់សស្រាំ។ ជាមួយគ្នានោះលោកឧកញ៉ា ទៀ វិចិត្រក៏បានបញ្ជូននាវាក្រុមហ៊ុន G.T.V.C មួយគ្រឿងបន្ថែមទៀត ដើម្បីជួយសង្គ្រោះផងដែរ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជាត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេច បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ (ព្រៃស) នៅម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី១ សីហា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី។ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លោកពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក នាម៉ោង៩យប់ថ្ងៃ៣១...
បរទេស៖ សហរដ្ឋអាមេរិក បានបង្កើនសម្ពាធសេដ្ឋកិច្ចលើខេត្តស៊ីនជាំង ប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដ៏មានឥទ្ធិពលមួយ និងមន្ត្រីចិនពីររូប សម្រាប់អ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ជាការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចអ៊ួហ្គួរ និងជនជាតិភាគតិចដទៃទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនសាជីវកម្មផលិតកម្មនិងសំណង់ស៊ីនជាំង ដែលគេស្គាល់ថា XPCC ព្រមទាំងលោក Sun Jinlong ជាអតីតលេខាធិការរបស់...
បរទេស៖ ស្ថានទូតចិនប្រចំានៅអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានថ្កោលទោសការពបញ្ឈប់សន្ធិសញ្ញាបត្យាប័នរបស់ទីក្រុងប៊ែកឡាំង ជាមួយទីក្រុងហុងកុង ហើយជាទង្វើមួយដែលប្រទេសអាល្លឺម៉ង់និយាយថា ជាការឆ្លើយតបមួយ ចំពោះការផ្អាកការបោះឆ្នោតនៅក្នុងទីក្រុងហុងកុង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រខ្លួន ចេញកាលពីថ្ងៃសុក្រ ស្ថានទូតរបស់ប្រទេសចិនបាននិយាយថា ការបញ្ឈប់សន្ធិសញ្ញានេះ បានបំពានដល់ច្បាប់អន្តរជាតិ និងទំនៀមមូលដ្ឋាននៃចំណងមិត្តភាពអន្តរជាតិ និងជាការជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ស្ថានទូតចិនបានបង្ហាញនូវការមិនពេញចិត្តជាខ្លាំង និងជំទាស់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងបាននិយាយទៀតថា ប្រទេសចិនរក្សាសិទ្ធិឆ្លើយតប ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃមូលនិធិខ្មែរចំណាកស្រុក សម្តេចតេជោ សែន ដែលមានទីស្នាក់ការ នៅទីក្រុងបាងកក ប្រទេសថៃ សូមសម្តែងការគាំទ្រ យ៉ាងក្លៀវក្លា ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសចំណាត់ការ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ ភោជនីយដ្ឋាន លំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House) នៅថ្ងៃទី១ ខែសីហា ឆាំ្ន២០២០នេះ បានរៀបចំ ពិធីសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ដែលមានទីតាំងស្ថិតក្នុង ផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ ជាមួយការចូលរួម...
ភ្នំពេញ៖ កម្លាំងប្រជាការពារចំនួន ១៦២នាក់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលបាន នូវវិទ្យុទាក់ទងម្នាក់មួយ ខោអាវមួយសម្រាប់ ថវិកា ៨ម៉ឺនរៀល ជាការលើកទឹកចិត្ត ពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមអូរបី និងជាប្រធានសមាគម ទេសចរណ៍ ខេត្តព្រះសីហនុ សម្រាប់ឲ្យប្រើប្រាស់ និងបំពេញ ភារៈកិច្ច រក្សាសន្តិសុខ...
ភ្នំពេញ ៖ លោករ៉ុង ឈុន ត្រូវបានតុលាការ ចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ។ ក្រោយចោទប្រកាន់ លោករ៉ុង ឈុន ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ។ លោករ៉ុង...