ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍មកថា អណ្តាតភ្លើង បានឆាបឆេះយ៉ាងឆាប់រហ័ស នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ ដែលបង្ខំឲ្យផ្ទះប្រមាណ២០០ខ្នង ដែលនៅជិតតំបន់កើតហេតុ ត្រូវបានរុះរើចេញជាបន្ទាន់ ។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា អគ្គិភ័យ ត្រូវបានគេហៅថា “Apple Fire” បានឆេះរាលដាល៩០០អា...
ភ្នំពេញ ៖ ដោយឃើញភ្លៀងធ្លាក់ខ្លាំង ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យស្នងការរង អធិការក្រុង-ស្រុកទាំងអស់ ត្រៀមលក្ខណៈគ្រប់គ្រាន់ ខណៈភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានទឹកជំនន់ ទឹកចាល់ ទឹកលិច ដូច្នេះត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសភាពការណ៍ ជួយអន្តរាគមន៍ ។ លោកថា នៅពេលមានតម្រូវការចាំបាច់ណាមួយ...
ហុងកុង៖ ការសម្រេចចិត្តរបស់ហុងកុង ក្នុងការរារាំងបេក្ខជនគាំទ្រ លទ្ធិប្រជាធិបតេយ្យចំនួន ១២ នាក់ ពីការឈរឈ្មោះបោះឆ្នោត ដែលបានពន្យារពេលឥឡូវនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីថាតើក្រុមប្រឆាំង នយោបាយពិតប្រាកដ នឹងត្រូវបានអត់ឱន នៅក្នុងទីក្រុង បន្ទាប់ពីការដាក់ចេញ នូវច្បាប់សន្តិសុខថ្មី ដោយក្រុងប៉េកាំងដែរ ឬទេ។ តំបន់រដ្ឋបាលពិសេសមួយ នៃប្រទេសចិនហុងកុង មានប្រព័ន្ធនយោបាយ និងច្បាប់ស្វយ័តមួយផ្នែក រួមទាំងទម្រង់...
ស៊ីអិនអិន៖ កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បានវាយប្រហារគោលដៅ លើនាវាផ្ទុកយន្តហោះ អាមេរិកមួយគ្រឿង នៅយប់ថ្ងៃអង្គារកន្លងទៅ ក្នុងអំឡុងពេលសមយុទ្ធយោធា នៅតាមច្រកយុទ្ធសាស្ត្រ Hormuz ។ សមយុទ្ធដែលរួមមាន មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក បានបញ្ជូនចេញសញ្ញាពីមូលដ្ឋាន អាមេរិកចំនួនពីរ នៅប្រទេសកាតា និងអារ៉ាប់រួម ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់។ មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ របស់អ៊ីរ៉ង់គឺជាឆ្អឹងទទឹងក នៃជម្លោះរវាងក្រុងតេអេរ៉ង់...
ភ្នំពេញ ៖ “ពេលនេះ និងទៅអនាគត ការទិញទំនិញអនឡាញ និងការដឹកជញ្ជូនទំនិញដល់ផ្ទះ នឹងកាន់តែកើនឡើង។ វាគឺជាឱកាស សម្រាប់ការបង្កើតការងារបន្ថែម និងតម្លៃបន្ថែមសម្រាប់ការលក់ទំនិញ”។ នេះជាប្រសាសន៍របស់លោក ច័ន្ទ សុផល អ្នកវិភាគ សេដ្ឋកិច្ចក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ ប៉ុន្តែអ្នកដឹកជញ្ជូន ផលិតផលអនឡាញភាគច្រើន មិនសូវច្បាស់ខាង អាសយដ្ឋានអ្នកបញ្ជាទិញ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រេសិតសហរដ្ឋអាមេរិក សម្រាប់កិច្ចចរចា ក្នុងការចែករំលែកតម្លៃ ការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង ត្រូវបានតែងតាំង ជាអ្នកសម្របសម្រួល សម្រាប់តំបន់អាក់ទិក។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថាលោក James DeHart នឹងដឹកនាំ និងសម្របសម្រួលការបង្កើត គោលនយោបាយ និងការចូលរួមផ្នែកការទូត ស្តីពីបញ្ហាដែលទាក់ទង នឹងតំបន់អាក់ទិក...
ស៊ីអិនអិន៖ សហរដ្ឋអាមេរិក កំពុងធ្វើសង្គ្រាមជាមួយជំងឺកូវីដ-១៩ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានពណ៌នាខ្លួនឯងថា ជាប្រធានាធិបតីសម័យសង្គ្រាម ប៉ុន្ដែតាំងពីដើមមក ប្រទេសមហាអំណាចមួយនេះ មិនដែលពន្យារពេលការបោះឆ្នោត របស់ខ្លួននោះទេ បើទោះជាស្ថិតក្និងសង្គ្រាមក៏ដោយ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះលោក ត្រាំ បានស្នើឱ្យពន្យារ ពេលការបោះឆ្នោតខែវិច្ឆិកា ព្រោះរោគរាតត្បាតបង្កភាពស្មុគស្មាញ ដល់ដំណើរការបោះឆ្នោត សម្រាប់កំណត់ត្រាលោក ត្រាំ គ្មានសិទ្ធិធ្វើរឿងនោះទេ។...
អតីតពលករខ្មែរ ត្រឡប់ពីបម្រើការនៅថៃ លោក សឹម ផុល ដែលកំពុងពិបាកចិត្ត ត្បិតការងារត្រូវផ្អាក ហើយព្រំដែន ក៏មិនទាន់បើកវិញ មានសំណាងគាស់ឈ្នះប្រាក់ ៥លានរៀល កាលពីថ្ងៃទី២៤ ខែកក្កដា ដែលជួយសម្រាលជីវភាព របស់គាត់បានមួយកម្រិត។ លោក សឹម ផុល បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំសុខៈគិរី ស្រុកមោឫស្សី ខេត្តបាត់ដំបង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា អង្គការ ណាហ្សា (NASA) បានបាញ់បង្ហោះយានរុករកនៅឋានព្រះអង្គារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវរុករកអំពីជីវិត រស់នៅនៅលើភពក្រហមមួយនេះ ។ យានរុករក បានផ្តាច់ខ្លួនចេញ នៅវេលាម៉ោង៧និង៥០នាទីព្រឹក ត្រូវនឹងម៉ោង១១និង៥០នាទីម៉ោងសកល ពីគ្រាប់រ៉ុក្កែត Atlas V ដែលបានបាញ់ចេញ ពីស្ថានីយ៍កងទ័ពអាកាស...
ភ្នំពេញ ៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកំពង់ធំ ដោយមានលោកលៀង សុភា ជាប្រធានសាខា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារកំពង់ធំ...