ព័ត៌មានអន្តរជាតិ

ផ្ទះប្រមាណ២០០ខ្នង ត្រូវបានរុះរើចេញបន្ទាន់ ខណៈភ្លើងឆេះព្រៃ កំពុងឆេះរាលដាលខ្លាំង នៅរដ្ឋកាលីហ្វ័រនីញ៉ា

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍មកថា អណ្តាតភ្លើង បានឆាបឆេះយ៉ាងឆាប់រហ័ស នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ ដែលបង្ខំឲ្យផ្ទះប្រមាណ២០០ខ្នង ដែលនៅជិតតំបន់កើតហេតុ ត្រូវបានរុះរើចេញជាបន្ទាន់ ។

ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា អគ្គិភ័យ ត្រូវបានគេហៅថា “Apple Fire” បានឆេះរាលដាល៩០០អា ក្នុងរយៈពេល៥ម៉ោង បន្ទាប់ពីអគ្គិភ័យ ត្រូវបានគេរាយការណ៍ពីដំបូង ដែលបានឆេះចេញពីតំបន់មាត់ទន្លេ នៅកាលីហ្វ័រនីញ៉ា ខាងត្បូង ។

ឧទ្ធម្ភាគចក្រចំនួន៤គ្រឿង រថក្រោះបាញ់ខ្យល់ចំនួន៧គ្រឿង និងក្រុមពន្លត់អគ្គិភ័យ ចំនួន៣៧៥នាក់ មកពីអង្គភាពផ្សេងៗ នៅកាលីហ្វ័រនីញ៉ាខាងត្បូង កំពុងព្យាយាមពន្លត់ភ្លើង ។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ដូច្នេះ ។ ក្រុមនេះបានឲ្យដឹងទៀតថា មិនទាន់មានផ្ទះនរណាម្នាក់ រងនូវផលប៉ះពាល់នៅឡើយទេ និងបង្កឲ្យមានរបួសស្នាម ដែលត្រូវបានរាយការណ៍ឲ្យដឹងនោះដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top