ព័ត៌មានអន្តរជាតិ

ហុងកុង កំពុងប្រឈមនឹងបញ្ហា ទាំងការបោះឆ្នោត និងច្បាប់សន្ដិសុខជាតិរបស់ចិន

ហុងកុង៖ ការសម្រេចចិត្តរបស់ហុងកុង ក្នុងការរារាំងបេក្ខជនគាំទ្រ លទ្ធិប្រជាធិបតេយ្យចំនួន ១២ នាក់ ពីការឈរឈ្មោះបោះឆ្នោត ដែលបានពន្យារពេលឥឡូវនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីថាតើក្រុមប្រឆាំង នយោបាយពិតប្រាកដ នឹងត្រូវបានអត់ឱន នៅក្នុងទីក្រុង បន្ទាប់ពីការដាក់ចេញ នូវច្បាប់សន្តិសុខថ្មី ដោយក្រុងប៉េកាំងដែរ ឬទេ។

តំបន់រដ្ឋបាលពិសេសមួយ នៃប្រទេសចិនហុងកុង មានប្រព័ន្ធនយោបាយ និងច្បាប់ស្វយ័តមួយផ្នែក រួមទាំងទម្រង់ ប្រជាធិបតេយ្យនៅមានកម្រិត ដែលបានវិវត្តតាំងពី សម័យកាលរបស់ខ្លួន ក្រោមការគ្រប់គ្រង របស់អាណានិគមអង់គ្លេស។

ដែនកំណត់ទាំងនោះ និងអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបន្តការផ្លាស់ប្តូរ ទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ ត្រូវបានការរិះគន់ ពីសំណាក់ក្រុមប្រឆាំង នៅក្នុងទីក្រុងជាយូរមកហើយ និងបានធ្វើឱ្យមានចលនាបាតុកម្ម ទ្រង់ទ្រាយធំចាច្រើនផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top