ប៉េកាំង៖ ការផ្ទុះឡើងនៃមេរោគកូវីដ-១៩បានជះឥទ្ធិពល ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិត។ ក្នុងអំឡុងពេលដ៏លំបាកនេះ វាពិបាកក្នុងការប្រមូលផ្តុំជាសាធារណៈ ហើយប្រជាជនត្រូវបានលើកទឹកចិត្តឱ្យអនុវត្តតាម ក្បួនគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ ដូចនេះប្រទេស និងទឹកដីជាច្រើនបានពន្យារពេល ឬលុបចោលការបោះឆ្នោតរបស់ខ្លួន។យោងតាមស្ថិតិដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា ដោយវិទ្យាស្ថានអន្តរជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន ៦៨ បានពន្យារពេលការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានដោយសារតែជំងឺរាតត្បាតចាប់ពីថ្ងៃទី ២១...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានសរសេរថាចំនួនស្លាប់ដោយសារកូវីដ១៩នៅក្នុងប្រទេសអ៊ីរ៉ង់ ជាក់ស្តែងគឺមានទំហំច្រើនជាងចំនួនដែលបានប្រកាសដល់ទៅ៣ដង។ យោងតាមការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយ BBC បានបញ្ជាក់ថាតួលេខដែលមានក្នុងដៃរបស់រដ្ឋាភិបាលមានចំនួនក្បែរទៅ នឹង៤២០០០នាក់ដែលបានបាត់បង់ជីវិតគិតត្រឹមថ្ងៃទី២០ខែកក្កដា ប៉ុន្តែយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញថាមានត្រឹមតែ១៤៤០៥នាក់ប៉ុណ្ណោះ។ ការស្រាវជ្រាវដដែលនោះក៏បានបញ្ជាក់ដែរថា ចំនួននៃអ្នកឆ្លងគឺមានចំនួនទ្វេរដងផងដែរគឺព្រមាណជា៤៥១០២៤នាក់ ខណៈដែលតួលេខប្រកាសជាផ្លូវការមានត្រឹមតែ២៧៨៨២៧នាក់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្ដអំពាវនាវឲ្យកងទ័ព និងប្រជាពលរដ្ឋ ត្រូវចៀសវាងការជួបជុំមនុស្សច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩។ សម្ដេច ទៀ បាញ់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ថា...
ភ្នំពេញ ៖ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់ ត្រូវផ្សាយព័ត៌មានដែលមានភាពច្បាស់លាស់ ប្រភពត្រឹមត្រូវ ដើម្បីផ្តល់ជាប្រយោជន៍ និងការធ្វើសេចក្តី សម្រេចចិត្តត្រឹមត្រូវរបស់អ្នកស្តាប់ និងអ្នកទស្សនា។យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា «សូមជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃចន្ទ បាននិយាយប្រាប់ថា កិច្ចប្រឹងប្រែង សម្របសម្រួលរបស់ប៉ាគីស្ថាន ដែលសហរដ្ឋអាមេរិកស្នើឡើង រវាងគូស ត្រូវនៅតំបន់ឈូងសមុទ្រទាំងពីរ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់ កំពុងតែរីកចម្រើនទៅមុខយឺតៗ។ ដោយមានការជំរុញ ពីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីខែតុលាឆ្នាំមិញ បានធ្វើទស្សនកិច្ចទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ ដើម្បីសម្របសម្រួល...
ការ៉ាកាស៖ សារព័ត៌មានបរទេសនៅថ្ងៃចន្ទ បានចុះផ្សាយថា បក្សប្រឆាំងសំខាន់ៗជាច្រើន របស់ប្រទេសវេណេស៊ុយអេឡា បាននាំគ្នាប្រកាសរួមគ្នាថា នឹងមិនព្រមចូលរួម ក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៦ ខែធ្នូខាងមុខនេះ ជាដាច់ខាត។ ការប្រកាសនេះត្រូវបានធ្វើឡើង ដោយមានការបញ្ជាក់ ពីមូលហេតុមួយចំនួនផងដែរ។ ពួកគេបាននិយាយថា ការចូលរួមការបោះឆ្នោត មានន័យថា ពួកគេនឹងត្រូវបានពលរដ្ឋទិះតៀថា ជាក្រុមដែលត្រូវបានរៀបចំឡើង ដោយគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាច...
ពោធិសាត់៖ បុរស២នាក់ បានយកក្បាលគ្រាប់ មិនស្គាល់ប្រភេទមកច្នៃ ក៏បណ្តាលអោយផ្ទុះ ស្លាប់ទាំង២នាក់តែម្តង ហេតុការណ៍ដ៏គួរអោយរន្ធត់នោះ បានកើតឡើងកាលពីវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចប៉ែតសិបផ្ទះចាំចំការ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះទាំង២នាក់...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ សីហានេះ បាននិងកំពុងរៀបចំ “វេទិកាពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារ ព័ត៌មាន ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត” ។ វេទិកានេះមានគោលបំណងពិភាក្សា វាយតម្លៃ និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំលើ វិស័យព័ត៌មាន រួមជាមួយនិងមតិយោបល់ របស់អ្នកសារព័ត៌មាន ក្នុងន័យកែលម្អបំពេញបន្ថែមលើសកម្មភាព នៃការរៀបចំសន្និសីទសារព័ត៌មាន...
បរទេស៖ យោងតាមការចេញផ្សាយ របស់វេបសាយ Market Watch លោករដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo កាលពីថ្ងៃអាទិត្យ បាននិយាយ ថាប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងចាត់វិធានការ លើអ្វីដែលលោកមើលឃើញថា ជាហានិភ័យចំពោះសន្តិសុខជាតិ ឲ្យកាន់តែខ្លាំងក្លាជាងនេះ ជាពិសេសចំពោះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃអាទិត្យ ពលរដ្ឋនៅរដ្ឋហ្វ្លរីដា ប្រមាណជា១៨៤០នាក់ នៅតែបន្តគ្មានថាមពលអគ្គិសនី ប្រើប្រាស់នៅឡើយ ដោយសារតែរងការវាយប្រហារ ពីសំណាក់ព្យុះត្រូពិក Isaias។ យោងតាមការប្រកាសដោយផ្ទាល់ ពីសំណាក់អង្គភាពទទួលបន្ទុក កិច្ចការងារអគ្គិសនីរបស់រដ្ឋ ដែលមានឈ្មោះថា Florida Power and Ligth (FPL) បានអះអាងថា...