ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន៖ ការសម្របសម្រួលគ្នា រវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ ប្រព្រឹត្តទៅយឺតៗ

បរទេស៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃចន្ទ បាននិយាយប្រាប់ថា កិច្ចប្រឹងប្រែង សម្របសម្រួលរបស់ប៉ាគីស្ថាន ដែលសហរដ្ឋអាមេរិកស្នើឡើង រវាងគូស ត្រូវនៅតំបន់ឈូងសមុទ្រទាំងពីរ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់ កំពុងតែរីកចម្រើនទៅមុខយឺតៗ។

ដោយមានការជំរុញ ពីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីខែតុលាឆ្នាំមិញ បានធ្វើទស្សនកិច្ចទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ ដើម្បីសម្របសម្រួល ឲ្យមានកិច្ចពិភាក្សាគ្នា ក្រោយមានការវាយប្រហារ ទៅលើទីតាំងប្រេងតំបន់ឈូងសមុទ្រ ដែលសហរដ្ឋអាមេរិក ថ្កោលទោសលើអ៊ីរ៉ង់។

លោក Imran Khan បាននិយាយប្រាប់ សារព័ត៌មាន Al Jazeera ថា “ការសម្របសម្រួលរបស់យើង រវាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មិនឈប់នោះទេ ហើយយើងកំពុងតែ ធ្វើឲ្យមានភាពរីកចម្រើនទៅមុខ ប៉ុន្តែយឺតៗ។ យើងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបញ្ចៀស មិនឲ្យមានការប្រឈមមុខដាក់គ្នា ដោយយោធា រវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ហើយកិច្ចប្រឹងប្រែងរបស់យើង បានទទួលជោគជ័យ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top