ភ្នំពេញ៖ ក្រុមការងារ សែលកាត កាលពីពេលថ្មីៗនេះ បានបន្តចែកជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលបានមកកាន់ ស្រុកកំពងស្វាយ កំពង់ធំ ផ្តល់ជូនដល់អតិថិជន យ៉ែន បូរ៉ា ដែលបានឈ្នះរង្វាន់ ជាទឹកប្រាក់ ១០ម៉ឺនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ។ លោក យ៉ែន បូរ៉ា...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បានចេញរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន នៅទីតាំងផ្សេងៗនោះគិតចាប់តាំងពីខែមិថុនា បានកើនឡើងដល់១៣៤នាក់ហើយ ។ ការចែកចាយទិន្នន័យនៃអ្នកស្លាប់គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី២៩ ខែសីហា ។ ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការជួយសង្គ្រោះ និងប្រតិបត្តិការជួយសង្គ្រោះបានកំពុងធ្វើឡើងនៅក្នុងតំបន់ដែលរងនូវផលប៉ះពាល់ដែលមាននាយកដ្ឋានចំណុះឲ្យរដ្ឋាភិបាល យោធា ក្រុមអង្គការមិនមានមែនរដ្ឋាភិបាលផងដែរ បានព្រួយបារម្ភចំពោះបញ្ហានេះ...
បរទេស៖ អ្នកនាំពាក្យសេតវិមានលោក Judd Deere បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ មានប្រសាសន៍ថា លោកទំនងជានឹងធ្វើទស្សនកិច្ចនៅទីក្រុង Kenosha នាប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Deere បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា “...
ភ្នំពេញ៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បាននិងកំពុងចុះដឹកនាំកម្លាំងភ្ទាល់ អន្តរាគន៍អគ្គីភ័យ ឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបង។ អគ្គីភ័យ នៅពេលនេះ កំពុងឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបងនោះ បានថមថយហេីយ។
ភ្នំពេញ៖ អគ្គីភ័យ នៅពេលនេះ កំពុងឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបង។ សមត្ថកិច្ច កំពុងចេញអន្តរាគន៍។
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបានដោយជោគជ័យ ក្រោយពេលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានរៀបចំគណៈកម្មការ ដឹកនាំដោយលោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុកបាធាយ ចុះធ្វើកិច្ចការនេះអស់រយៈពេល ៣៣ ថ្ងៃ ។ ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន៧៥៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសដោយសារជំងឺកូវីដ១៩បានកើនឡើងដល់១២០.២៦២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺដែលបានរាយការណ៍គឺមានចំនួន៣.៨៤៦.១៥៣នាក់ ដែលបានកើនឡើង៤១.៣៥០នាក់កាលពីថ្ងៃមុន ។ ប្រេស៊ីល ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលជាប់លំដាប់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងអ្នកឆ្លង និងស្លាប់ ៕ ប្រែសម្រួលដោយ៖...
ភ្នំពេញ៖ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បាន ប្រកាសជូនដំណឹងដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្រ្កាប ត្រូវចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ដោយទុកពេលឲ្យ៦០ថ្ងៃ ៕
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកមួយរូបបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយវត្តមានកងទ័ពខ្លួន១ភាគ៣នៅអ៊ីរ៉ាក់ គឺស្មើនឹងប្រហែល៣.៥០០នាក់ ក្នុងពេលប៉ុន្មានខែខាងមុខទៀត ហើយនេះជាសកម្មភាពមួយដែលគេរំពឹងថានឹងកើតមាន ក្រោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាកាត់បន្ថយទ័ពនាពេលថ្មីៗនេះ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ៥.២០០នាក់ ដែលដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ហើយមន្ត្រីក្នុងកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកនិយាយថា កងកម្លាំងអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពច្រើនដើម្បីគ្រប់គ្រងក្រុមរដ្ឋឥស្លាមជ្រុលនិយមដែលនៅសេសសល់ដោយខ្លួនឯងបាន។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ាក់ កាលពីខែមិថុនា បានធ្វើការបញ្ជាក់អំពីការប្តេជ្ញារបស់ខ្លួនចំពោះការកាត់បន្ថយកងទ័ពអាមេរិកនៅក្នុងប្រទេស ក្នុងពេលប៉ុន្មានខែខាងមុខនេះ ...