ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាលើកឡើងថា តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល...
ឡុងដ៌៖ ផែនការរបស់រដ្ឋាភិបាល ចក្រភពអង់គ្លេស ក្នុងការផ្លាស់ប្តូរអង្គការសុខភាពរបស់ខ្លួន បានបង្កឱ្យមានភាពចម្រូងចម្រាស នៅក្នុងប្រទេស ហើយឥទ្ធិពលរបស់វាទៅលើ សមត្ថភាពរបស់ចក្រភពអង់គ្លេស ក្នុងការដោះស្រាយបញ្ហាសុខភាព សាធារណៈនៅតែមិនទាន់ច្បាស់។ រដ្ឋាភិបាលបានប្រកាសថា នឹងបង្កើតអង្គការថ្មី គឺវិទ្យាស្ថានជាតិ ដើម្បីការពារសុខភាព (NIHP) ដែលនឹងប្រមូលផ្តុំសុខភាព សាធារណៈអង់គ្លេស (PHE) និង NHS (សេវាសុខភាពជាតិ) សាកល្បង...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែលមានកិច្ចពិភាក្សាសម្ងាត់ ជាមួយបណ្តាប្រទេសអារ៉ាប់មួយចំនួន ដើម្បីធ្វើឱ្យទំនាក់ទំនង របស់ពួកគេមានលក្ខណៈធម្មតា មួយថ្ងៃមុនពេលការហោះហើរ ពាណិជ្ជកម្មលើកដំបូង របស់អ៊ីស្រាអែល ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ។ ក្នុងពេលថ្លែងសុន្ទរកថា រួមគ្នានៅក្រុងយេរ៉ូសាឡឹមរួម ជាមួយទីប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក...
ភ្នំពេញ៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នា ដូចជាការបិទតាមបំពង់ខ្សៀ ដែលមានទឹកមាត់អាចចម្លង មេរោគវីរុសពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បាន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី បរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា នាពេលថ្មីៗនេះ លោក ហោ...
តូក្យូ៖ អ្នកស្នងដំណែងបន្តពី លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ទំនងជាបន្តនូវគោល នយោបាយការបរទេសដដែល ដែលក្រុមអ្នកគាំទ្រលោកអាបេ បានលើកឡើងថា បានបង្កើនការទទួលស្គាល់ ជាសកលចំពោះប្រទេសជប៉ុន ទោះបីគោលដៅជាច្រើនរបស់ខ្លួន នៅតែមិនអាចទទួលបានក៏ដោយ។ ប៉ុន្តែនៅពេលដែល មេដឹកនាំបន្ទាប់របស់ជប៉ុន ត្រូវបានគេរំពឹងថា នឹងប្រកាន់ជំហរនយោបាយ ការបរទេសរបស់លោកអាបេ ដូចជាការជំរុញសម្ព័ន្ធមិត្តជប៉ុន – អាមេរិក និងលើកកម្ពស់តំបន់់ឥណ្ឌូ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា មានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ២១៣.១៣១នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីប្រចាំថ្ងៃចំនួន ៣.៦៣៧នាក់ គិតត្រឹមថ្ងៃសៅរ៍ ។ នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ១៣៥.១០១នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអ្នកជាសះស្បើយ បន្ថែមទៀតចំនួន...
បរទេស៖ វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ ជូឡាឡុងកន កាលពីថ្ងៃសៅរ៍ បានប្រកាសការធ្វើតេស្តវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ដែលផលិតក្នុងស្រុកលើសត្វស្វា បានទទួលជោគជ័យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាលឆ្លងជំងឺ របស់កាកបាទក្រហមថៃ លោកវេជ្ជបណ្ឌិត Thiravat Hemachudha...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៧៤៩នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន១៦នាក់ ក្នុងនោះរាប់ទំាងអ្នកឆ្លងក្នុងស្រុក១០នាក់ និង៦នាក់ជាអ្នកមកពីខាងក្រៅ ។ មីយ៉ាន់ម៉ា បានរកឃើញអ្នកឆ្លងជំងឺ ក្នុងស្រុកថ្មីឡើងវិញ នៅថ្ងៃទី១៦...
ភ្នំពេញ៖ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។ ក្នុងឱកាសអញ្ជើញចូលរួមប្រជុំ ពិនិត្យតាមដាន អំពីស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវវស្សា ការប្រមូលផលស្រូវដើមរដូវ និងការនាំចេញអង្ករ ឆ្នាំ២០២០ របស់ក្រុការងារ ក្នុងក្របខ័ណ្ឌ គ.ស.ហ ក្រោមអធិបតីភាព លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ។កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមើលឃើញថា ជារួមគិតត្រឹមខែសីហានេះ កសិករបានធ្វើការដាំដុះស្រូវរដូវវស្សា បានលឿនជាង បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ការប្រមូលផលស្រូវស្រាលនៅដើមរដូវនេះ ទទួលបានទិន្នផលជាមធ្យម ៤តោន ក្នុង១ហិកតា។ ស្ថានភាពទឹកទន្លេឆ្នាំនេះទាបជាង ឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះ ទឹកមិនទាន់ចូលដល់តំបន់ធ្វើស្រូវប្រដេញទឹកនៅឡើយទេ ហេតុនេះកសិករអាចប្តូរពីការដាំដុះស្រូវប្រដេញទឹក មកដាំដុះស្រូវរដូវវស្សាវិញ ដែលអាចបង្កើនរដូវដាំដុះបន្ថែម និងធ្វើឲ្យផ្ទៃដីដាំដុះស្រូវរដូវវស្សាកើនឡើងច្រើនជាងមុន។ យោងតាមលទ្ធផលនៃការបង្កបង្កីនផលនេះ ប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ និងបម្រើឲ្យការនាំចេញអង្ករបានតាមការគ្រោងទុក បើទោះបីភ្លៀងបានធ្លាក់ដើមរដូវ តែក្រោយមកជួបនូវគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវសែនក្រអូបមួយចំនួនក៏ដោយ ។ ការប្រមូលផលស្រូវស្រាល (សែនក្រអូប និងអ៊ីអ៊ែ) ដើមរដូវឆ្នាំនេះ មានការយឺតយ៉ាវជាងឆ្នាំ២០១៩ បង្កឡើងដោយគ្រោះរាំងស្ងួតជាហេតុនាំឲ្យល្បឿននៃការដាំដុះយឺតយ៉ាវ និង ស្រូវដែលរងផលប៉ះពាល់ខ្លាំងដែលតម្រូវឲ្យកសិករភ្ជួរចោល និងដាំដុះឡើងវិញមួយចំនួន ហើយការប្រមូលផលនឹងត្រូវអូសបន្លាយរហូតដល់ ខែតុលា វិច្ឆិកា និងខែធ្នូ ព្រមគ្នាជាមួយនឹងការប្រមូលផល ស្រូវផ្កាម្លិះ-ផ្ការំដួល ។ ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។ ហេតុនេះដើម្បីសម្រេចបាននូវគោលដៅនាំចេញអង្ករ ៨០០ ០០០ តោន សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំនូវការគាំទ្រជាឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៣០ លានដុល្លារ បន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងស្នើសុំប្រើប្រាស់ឥណទានក្រោមកម្មវិធីនេះសម្រាប់រយៈពេល១២ខែ។