បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងការបរទេស អាល្លឺម៉ង់លោក Heiko Maas បានលើកឡើងអំពីការ មិនពេញចិត្ត របស់លោកទៅកាន់ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo រួចហើយអំពីការគំរាមកំហែង នៃការដាក់ទណ្ឌកម្មប្រឆាំង នឹងក្រុមហ៊ុនកំពង់ផែអាល្លឺម៉ង់ ដោយសារតែគំរោង Nord Stream 2 ។...
បរទេស៖ ប្រទេសកោះអាស៊ីគឺហ្វីលីពីន កាលពីមុនបានបញ្ជាក់ថា យ៉ាងហោចណាស់ ករណីឆ្លងមេរោគកូវីដ១៩ចំនួន ១៣៦.០០០ ករណី និងចំនួនអ្នកស្លាប់ មានចំនួន ២ ២៩៤ នាក់។ ការកើនឡើងនូវឆ្លងវីរុសប្រចាំថ្ងៃ នៅក្នុងប្រទេសហ្វីលីពីន បានឈានដល់ជិត ៧ ០០០ករណី ហើយដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសឆ្លងខ្ពស់បំផុតទី ៦ នៅលើពិភពលោក និងខ្ពស់បំផុតនៅក្នុងតំបន់។...
បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចល័តកងកម្លាំងយោធា ឲ្យទៅចូលរួមក្នុងកិច្ចប្រឹងប្រែងសម្អាត និងធ្វើឲ្យប្រសើរឡើងវិញ ក្រោយមានទឹកជំនន់ នៅក្នុងតំបន់មួយ ដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ច នាពេលថ្មីៗកន្លងទៅនេះ។ ទីភ្នាក់ងារសារព័ត៌មាន បក្សពលករកូរ៉េខាងជើង Rodong Sinmun បានរាយការណ៍ថា ទាហានរបស់កងទ័ព សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy ក្នុងឱកាសជួបលោក កឹម សុខា កាលពីសប្តាហ៍ មុន បានលើកឡើងពី ការចាប់អារម្មណ៍ ចំពោះភាពគួរសម និងការដាក់ខ្លួន របស់លោក កឹម សុខា។ តានរយៈផេកផ្លូវការ របស់ស្ថានទូតអាមេរិក...
បរទេស៖ ជំងឺកូវីដ១៩ បានសម្លាប់អ្នកជំងឺម្នាក់ទៀត នៅប្រទេសវៀតណាម នៅថ្ងៃច័ន្ទ ដែលបាននាំឱ្យអ្នកស្លាប់ ដោយសារមេរោគនេះ កើនឡើងដល់ ១៥ នាក់ ដែលអ្នកស្លាប់ទី១៥នេះ ជាបុរសអាយុ ៦៨ ឆ្នាំ មានជំងឺទឹកនោមផ្អែមនិងជំងឺមហារីក តំរងនោម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បាននិយាយប្រាប់រដ្ឋមន្ត្រី សុខាភិបាលអាមេរិក លោក Alex Azar នៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ប្រឈមមុខ នឹងស្ថានភាពលំបាកខ្លាំងឡើង ព្រោះចិនដាក់សម្ពាធកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ឲ្យទទួលយកលក្ខខណ្ឌ ដែលនឹងផ្លាស់ប្តូរកោះនេះ ឲ្យក្លាយជាហុងកុងបន្ទាប់។ នៅក្នុងពិធីធ្វើសន្និសីទកាសែតរួមគ្នា ជាមួយរដ្ឋមន្ត្រីសុខាភិបាលអាមរិក នៅក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu...
ហាវ៉ាណា៖ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានបរិហារអ្វីដែលលោក បានពិពណ៌នាថាជា “ការគិតមមៃគិតខុស” របស់សហរដ្ឋអាមេរិក ជាមួយនឹងការធ្វើឱ្យប៉ះពាល់ ដល់រដ្ឋាភិបាលនេះ។ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន រកប្រាក់បាន ៣ លានដុល្លារអាមេរិក សម្រាប់អង្គការនានា ដែលមានបំណងស៊ើបអង្កេត បេសកកម្មវេជ្ជសាស្ត្រ របស់ប្រទេសគុយបា នៅក្រៅប្រទេសចំពោះការចោទប្រកាន់ ពីការរំលោភកម្លាំងពលកម្ម។ Diaz-Canel រួមបញ្ចូលទាំងតំណភ្ជាប់ទៅនឹងអត្ថបទ...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា គ្រោះទឹកជំនន់ដ៏អាក្រក់ បានកើតឡើងនារដូវវស្សានេះ បាននាំឲ្យទឹកកើនឡើងខ្លាំង ដែលបានឆក់យកជីវិតពលរដ្ឋអស់ជិត ២០០នាក់ នៅក្នុងប្រទេសបង់ក្លាដេស គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ។ យោងតាមរបាយការណ៍ គ្រោះទឹកជំនន់ប្រចាំថ្ងៃ របស់មជ្ឈមណ្ឌលប្រតិបត្តិការ សង្គ្រោះបន្ទាន់សុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សអស់ ១៨៨នាក់...
ប៉េកាំង៖ ប្រទេសចិន បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្តីសហរដ្ឋអាមេរិកចំនួន ១១នាក់ ដែលមានកំណត់ត្រា ស្តីពីកិច្ចការហុងកុង នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណើសុំ ការអត្ថាធិប្បាយលើអ្វីដែលហៅថា ការដាក់ទណ្ឌកម្មដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាល កណ្តាលចិនចំនួន...