ព័ត៌មានជាតិ

ទូតអាមេរិក ចាប់អារម្មណ៍ ចំពោះភាពគួរសម លោក កឹម សុខា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy ក្នុងឱកាសជួបលោក កឹម សុខា កាលពីសប្តាហ៍ មុន បានលើកឡើងពី ការចាប់អារម្មណ៍ ចំពោះភាពគួរសម និងការដាក់ខ្លួន របស់លោក កឹម សុខា។

តានរយៈផេកផ្លូវការ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃ១២ សីហា លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “តែងតែមានការចាប់អារម្មណ៍ ចំពោះភាពគួរសម និងភាពដាក់ខ្លួន ហើយនិងទឹកចិត្តប្តេជ្ញា របស់គាត់ ចំពោះព្រះរាជាណាចក្រ មួយ នេះ”។

ក្នុងជំនួបកាលពីសប្តាហ៍មុន គឺពួកលោកបានពិភាក្សាពីខួបលើកទី ៧០ នៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ហើយនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយរួមទាំងតម្រូវការ ក្នុងការដោះស្រាយបញ្ហាប្រឈមធ្ងន់ធ្ងរ ផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេល នៃការមានរោគរាតត្បាត ជាសាកល នេះ៕

To Top