ភ្នំពេញ៖ កិច្ចប្រជុំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤១ រយៈពេល៣ថ្ងៃតាមប្រព័ន្ធវីដេ អូខន់ហ្វើរិនបានបញ្ចប់ ដោយជោគជ័យ ខណៈវៀតណាមបានធ្វើជាម្ចាស់ផ្ទះ។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ ពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០...
ពេលបុណ្យទានអញ្ចឹងប្រាកដ ជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះ មានឱកាសបានធ្វេីបុណ្យកសាងកុសលនិងអំពេីល្អ។ Smart …បងប្អូនណាខ្លះប្រេីស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត (Smart) ម្នាក់ដែរ។ ខ្ញុំប្រេីលេខស្មាតព្រោះតែជំនឿលេី smart telecom service ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។ខ្ញុំពីមុនមិនដឹងទេ ថាហេតុអីបានលេខខ្ញុំអត់ដំណេីរការ គឺជារៀងរាល់ខែតែម្តងហេីយ។ ខ្ញុំបានព្យាយាមខលផង និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ដែលជាប្រធានសហជីពចលនាកម្មករកម្ពុជា បានឲ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រាក់ឈ្នួលអប្បរមាកម្មករឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្រេចតម្លើងឲ្យ១៩២ដុល្លារ ខណៈឆ្នាំ២០២០មាន១៩០ដុល្លារ៕
សេអ៊ូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង បានរិះគន់អាមេរិក និងជប៉ុន សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកយោធា ឱ្យកាន់តែស៊ីជម្រៅសូម្បីតែនៅ អំឡុងពេលនៃការឆ្លងរាលដាលកូវីដ-១៩ ដែលហៅសមយុទ្ធរួមគ្នារបស់ពួកគេ ថាជា“ ការគំរាមកំហែង” ដល់តំបន់។ គេហទំព័រ Meari ដែលជាគេហទំព័រឃោសនា មួយរបស់កូរ៉េខាងជើង បានធ្វើការរិះគន់ដោយចង្អុល បង្ហាញសមយុទ្ធអាកាស និងសមុទ្ររួមគ្នាជាច្រើនដែលអាមេរិក និងជប៉ុន ធ្វើនៅសមុទ្រចិនខាងត្បូង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានបញ្ជាក់ហើយថានឹងចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពរវាងសហភាពអារ៉ាប់ និងអ៊ីស្រាអ៊ែល ដែលប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ិនតោន។ លោក Netanyaho បានមានប្រសាសបែបនេះថា ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ិនតោន នាសប្តាហ៍ក្រោយតបតាមការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីមានវត្តមានក្នុងព្រឹត្តិការណ៍...
បរទេស៖ ប្រទេសលីទុយអានី តាមសេចក្តីរាយការណ៍ នឹងដឹកនាំនិងធ្វើជាម្ចាស់ផ្ទះ សម្រាប់សមយុទ្ធការពារពហុជាតិ ដែលមានបុគ្គលិកយោធា មកពីប្រទេសចំនួន១០ ដោយរួមមានទាំងសហរដ្ឋអាមេរិកផង នាខែនេះ នៅក្នុងប្រទេសលីទុយអានី អាល្លឺម៉ង់និងប៉ូឡូញ។ យោងទៅតាមទីបញ្ជាការអឺរ៉ុប របស់កងទ័ពអាមេរិក នៅក្នុងអំឡុងសមយុទ្ធ Tobruq Legacy 2020 នេះ កងកម្លាំងការពារដែនអាកាស សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នឹងធ្វើសមធ្វើការការពារដែនអាកាសរយៈចម្ងាយខ្លី សម្រាប់កងកម្លាំងលីទុយអានី...
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Mesong គឺជាគម្រោងដំបូងគេបំផុត នៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់អន្តរជាតិ ដែលពានរង្វាន់នោះទទួលស្គាល់ ពីស្ថាបត្យកម្មអន្តរជាតិ (International Architecture Awards) ។ គម្រោងនេះមានការទទួលស្គាល់ យ៉ាងត្រឹមត្រូវផ្នែកស្ថាបត្យកម្ម នៅទូទាំងពិភពលោក។ ប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមាន ភាពរីកចម្រើនយ៉ាងខ្លាំងលើ ផ្នែកទីផ្សារអចលទ្រព្យ ។ ឥឡូវនេះវិស័យដែលកំពុង រីកចម្រើនមួយនេះ...
ភ្នំពេញ៖ ភោជនីយដ្ឋានអាហារជប៉ុន ប្រែនដ៏ប្រណិត និងល្បីខ្លាំ ងនៅប្រទេសកាណាដា ឈ្មោះ MIKASA Sushi (មីកាសា) ពេលនេះបានចាប់ផ្តើម បើកសាកល្បង នៅកម្ពុជាហើយ ដោយមានទីតាំងដំបូងគេ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី១ លើបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ បឹងកេងកងទី១។ ម្ហូបជប៉ុនជាច្រើនមុខ...
ហាណូយ៖ រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស បានចាប់ផ្តើមការប្រជុំប្រចាំឆ្នាំ របស់ខ្លួននៅថ្ងៃពុធនេះ ជាមួយនឹងរៀបវារៈធំៗ៣ រួមមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ វិវាទដែនដីនៅ សមុទ្រចិនខាងត្បូង និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ការប្រមូលផ្តុំទាក់ទងនឹងអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ កំពុងត្រូវបានធ្វើឡើងតាមរយៈខ្សែអាត់វីដេអូ ដោយសារតែជំងឺរាតត្បាត ដែលបានធ្វើឱ្យការធ្វើដំណើរអន្តរជាតិមានការលំបាក។ ដើមឡើយអ្នកការទូតទាំងអស់ត្រូវបាន គ្រោងធ្វើនៅដើមខែសីហា នៅហាណូយ...
ភ្នំពេញ៖ក្រុមការងារចល័តរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ លោកគឹម សាន់ សហការការជាមួយ លោកឌុច គន្ធា អភិបាលរងខេត្ត អភិបាលស្រុកបាភ្នំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងប្រធានស្ថានីយអ្នកលឿង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើផ្លូវជាតិលេខ ៣១១ ស្រុកបាភ្នំ ខេត្តព្រៃវែង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ...