ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការបើកច្រកច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាង កម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍...
វ៉ាស៊ីនតោន៖ សេតវិមាន បានដាក់ឈ្មោះការកែប្រែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់កូរ៉េខាងត្បូង – សហរដ្ឋអាមេរិក ដែលជាសមិទ្ធិផលមួយ នៃគោលនយោបាយការបរទេស ដែលឈានដល់ការតែងតាំង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ អ្នកនាំពាក្យសេតវិមាន លោកស្រី Kayleigh McEnany បាននិយាយអំពីការតែងតាំងលោក ត្រាំ សម្រាប់រង្វាន់...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៩ កញ្ញា បានកើនឡើងលើស០២ករណីកាលពីថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកឆ្លងជំងឺថ្មីទាំងអស់នោះ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ កាលពីថ្ងៃពុធ បានធ្វើការផ្សព្វផ្សាយ នូវរូបភាពផ្ទាល់នៃការដុតកម្ទេចចោល នូវទំនិញក្លែងក្លាយចំនួន ៧៨៥.៣៧៦មុខ ដែលប៉ាន់ប្រមាណទៅ ស្មើនឹងទឹកប្រាក់១១លានដុល្លារអារមេរិក ។ ទំនិញក្លែងក្លាយរាប់សិបមុខទាំងនេះ នៅក្នុងដែនដី ភាគកណ្តាលប្រទេសថៃឡង់ដ៏ គឺនៅខេត្ត Saraburi និងប៉ែកខាងកើតនៅខេត្ត ឈុនបុរី...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៩០០.០០០នាក់ គិតត្រឹមថ្ងៃពុធ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសាកលវិទ្យាល័យ Johns Hopkins University ។ ទិន្នន័យរបស់សាកលវិទ្យាល័យ បានបង្ហាញឲ្យឃើញថា សរុបអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់៩០០.០៧៩នាក់ ទន្ទឹមនឹងនេះដែរ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺដល់ទៅជាង២៧,៦លាននាក់...
ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត និងតំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិការចំនួន១៥នាក់ ចូលរួមក្នុងពិធី ប្រកាសសមាសភាព គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)...
ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី កាលពីថ្ងៃទី១០ ខែកញ្ញា បានផ្ដល់សម្ភារៈសាងសង់ដែលមានតម្លៃជាទឹកប្រាក់ជាច្រើនពាន់ដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ជួយទ្រទ្រង់ដល់ការងារអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ លោក ចៃផេត ចាន់តារាវង្ស តំណាងនាយកក្រុមហ៊ុន អេសស៊ីជី នៅកម្ពុជា បានឲ្យដឹងថា ការបរិច្ចាគសម្ភារទាំងនេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ អេសស៊ីជី សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ ហើយជារៀងរាល់ឆ្នាំ...
សូមបងប្អូន ប្រយ័ត្នចាញ់បោកជនខិលខូច ដែលធានារត់ការធ្វើជាប៉ូលីសឬប៉េអ៉ឹម ជាពិសេសក្នុងពេលកូវីដ១៩នេះ។ កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់ បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនោះ បានធានាជួយរត់ការអោយគាត់បានធ្វើធំជា ប៉ូលីសឬជាប៉េអឹម។ ក្រោយពីជននោះ បានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត ហើយបង្ហើរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួប...